ប្រទេសជប៉ុន ជាប្រទេសល្បីខាងប្រជាសាស្ត្រ ដែលប្រទេសនេះមានអត្រាមនុស្សចាស់ច្រើន និងអត្រាបង្កកំណើតតិចគួរឲ្យព្រួយបារម្ភ ព្រមទាំងអត្រាមនុស្សនៅលីវច្រើនផងដែរ។ ដោយសារតែមើលឃើញបញ្ហានេះ រដ្ឋាភិបាលជប៉ុនបានខិតខំជំរុញឲ្យប្រជាជនខ្លួនរៀបការ និងបង្កើតកូន ដោយផ្តល់សេវាថែទាំងយ៉ាងល្អជូនប្រជាជនខ្លួន។
យោងតាម Japan Times បានឲ្យដឹងថា ការស្ទង់មតិថ្មីបង្ហាញថា មនុស្សអាយុចន្លោះពី១៨ទៅ៣៤ឆ្នាំ រកឃើញថាមនុស្សប្រុស៧០% និងមនុស្សស្រី៦០% គឺមិនទាន់មានគូស្រករឡើយ ហើយអ្វីកាន់តែអាក្រក់ទៀតនោះគឺថា មនុស្សប្រមាណ៤២% និងមនុស្សស្រីប្រមាណ៤៤.២% ទទួលស្គាល់ថា ពួកគេនៅកំលោះ/ក្រមុំព្រហ្មចារី។ នេះជាការសិក្សាស្រង់មតិដោយវិទ្យាស្ថានប្រជាជន និងកិច្ចការស្រាវជ្រាវសន្ដិសុខសង្គម ដែលតែងតែធ្វើរៀងរាល់៥ឆ្នាំម្តង។
ដោយសារមើលឃើញបញ្ហានេះ ទើបនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាននិយាយថា លោកចង់ឲ្យអត្រាកំណើតរបស់ជប៉ុនកើនឡើងពី១.៤ ទៅ ១.៨ ត្រឹមឆ្នាំ២០២៥ ដោយរដ្ឋាភិបាលនឹងផ្តល់សេវាថែទាំទារកល្អៗជូនប្រជាជន ព្រមទាំងពន្ធលើកទឹកចិត្តសម្រាប់គូស្នេហ៍ទើបរៀបការផងដែរ។
តាមការស្ទង់មតិបង្ហាញទៀតថា មនុស្សភាគច្រើនចង់រៀបការ ប៉ុន្តែពួកគេមិនច្បាស់ថា រៀបការពេលណាឡើយ។
លោក Futoshi Ishii អ្នកស្រាវជ្រាវក្បាលសម្រាប់ការសិក្សានេះបានប្រាប់ Japan Times ថា: “ពួកគេចង់រៀបការណាស់ ប៉ុន្តែពួកគេហាក់ពិបាករកមនុស្ស ដែលត្រូវចិត្តពួកគេ។ ដូច្នេះទើបពួកគេសម្រេចរៀបការនៅពេលក្រោយ ឬសុខចិត្តនៅលីវមួយជីវិត ដែលនេះជាមូលហេតុចំបង ធ្វើឲ្យអត្រាកំណើតរបស់ប្រទេសជប៉ុន មានកំរិតទាប។”
សេម
ខ្មែរណូត
ប្រភព៖ independent
ខ្មែរណូត
ប្រភព៖ independent
