-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋកម្ពុជាចំនួន១១នាក់នាំគ្នាជិះម៉ូតូចូលទៅបេះផ្លែមៀនព្រៃ នៅក្នុងដីប្រទេសវៀតណាម មានចម្ងាយប្រហែល២គីឡូម៉ែត្រពីព្រំដែន ក៏ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើវៀតណាមឃើញដេញចាប់ ធ្វើឱ្យពួកគាត់ភិតភ័យរត់ចោលម៉ូតូអស់ ដែលហេតុការណ៍នោះកើតឡើង កាលពីវេលាម៉ោងប្រមាណ០១ និង៣០នាទីរសៀលថ្ងៃទី១៨ កញ្ញា ២០១៦ ស្ថិតនៅភូមិខានខាយ ឃុំទិនឡិប ស្រុកតិនបៀន ខេត្តតៃនិញ ។
ក្នុងហេតុការណ៍នោះ ត្រូវបានរដ្ឋបាលព្រៃឈើដុតម៉ូតូ បណ្តាលឱ្យយឆេះខូចខាត៣គ្រឿងក្នុងចំណោម១១គ្រឿង ដោយនៅរសៀលថ្ងៃទី១៩ កញ្ញា នេះ លោកស្នងការនគរបាលខេត្ត នឹងដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅប្រជុំជាមួយនឹងភាគីវៀតណាម ដើម្បីធ្វើការដោះស្រាយលើករណីនេះ ។
មន្ត្រីនគរបាលព្រំដែនវរសេនាតូចលេខ៦១៥ ប្រាប់ឱ្យដឹងថា ស្របពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនស្អំ កាលពីវេលាម៉ោង០២ និង២០នាទីរសៀលថ្ងៃទី១៨ កញ្ញា មានពលរដ្ឋម្នាក់ឈ្មោះជា ឆូយ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក បានមករាយការណ៍ដល់សមត្ថកិច្ចថា មានមន្ត្រីរដ្ឋបាលព្រៃឈើវៀតណាម បានចាប់យកម៉ូតូពលរដ្ឋកម្ពុជាដុតឆេះរងការខូចខាត រហូតដល់ទៅ៣គ្រឿង ដោយសារតែសាច់ញាតិរបស់គាត់ បានចូលទៅបេះផ្លែមៀនព្រៃនៅក្នុងដីប្រទេសវៀតណាម ដោយខុសច្បាប់នោះ ។
មន្ត្រីនគរបាលវរព្រំដែនដដែលប្រាប់បន្តថា ក្រោយពីទទួលបាននូវដំណឹងនេះភ្លាម ប៉ុស្តិ៍ព្រំដែនស្អំបានប្រញាប់ទំនាក់ទំនងទៅប៉ុស្តិ៍យោធាវៀតណាម៨២៣ ព្រមទាំងប៉ុស្តិ៍ផ្សេងទៀត ដោយបានចុះទៅដល់កន្លែងកើតហេតុក្នុងព្រៃ ដែលត្រូវបានគេអភិរក្សនោះមិនបានឃើញម៉ូតូរបស់ពលរដ្ឋខ្មែរទេ គឺមានតែស្នាមឆេះខ្លោចរោលឡើងខ្មៅដី ចំណែកម៉ូតូវិញ ត្រូវបានពលរដ្ឋកម្ពុជានាំគ្នាសែងនិងជិះត្រឡប់មកលំនៅឋានវិញរៀងៗខ្លួនអស់ ។
កន្លងមក កម្លាំងរដ្ឋបាលព្រៃឈើវៀតណាមធ្លាប់បានណែនាំជាច្រើនលើកច្រើនសារ មិនឱ្យពលរដ្ឋកម្ពុជា ចូលទៅបេះភោគផលក្នុងព្រៃ ដែលត្រូវបានអភិរក្សដោយវៀតណាម ប៉ុន្តែពលរដ្ឋកម្ពុជានៅតែបន្តចូលទៅលួចបេះផ្លែមៀនព្រៃជាដដែលៗ ។ លុះមកដល់រសៀលថ្ងៃទី១៨ កញ្ញា ២០១៦ ស្របពេលដែលពួកគាត់កំពុងតែបេះផ្លែមៀន ពេលដែលឃើញរដ្ឋបាលព្រៃឈើវៀតណាម មកជិតដល់ នាំគ្នារត់គេចខ្លួនអស់ ហើយម៉ូតូចាស់ៗ៣គ្រឿង ត្រូវដុតខូចខាត តែគួរណាកុំដុតម៉ូតូពួកគាត់បែបនេះ បើធ្វើការអប់រំតាមផ្លូវច្បាប់វិញល្អជាង ។
មន្ត្រីនគរបាលវរសេនាតូចលេខ៦១៥បញ្ជាក់ថា ប្រសិនណាបើសំណាងមិនជួបអ្នកណាទេ ពលរដ្ឋកម្ពុជាម្នាក់ៗអាចបេះមៀនព្រៃបានពី១០ ទៅ២០គីឡូក្រាម ពេលដែលយកមកលក់នៅកម្ពុជាបានកំរៃពី២.០០០រៀល ទៅ២.៥០០រៀល ហើយជីវភាពពួកគាត់ច្រើនតែខ្វះខាត បានព្រឹកខ្វះល្ងាចក៏មាន ។
លោកវរសេនីយ៍ទោទេព សុវណ្ណ មេបញ្ជាការវរសេនាតូចព្រំដែនលេខ៦១៥ បញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៩កញ្ញា នេះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត នឹងដឹកនាំមន្ត្រីជាច្រើននាក់ ទៅប្រជុំជាមួយនឹងភាគីវៀតណាម ដើម្បីទំនាក់ទំនងដោះស្រាយគ្នា ។


ប្រភព ៖ ដើមចេក

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code