-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f



​ថ្មីៗ​នេះ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា​មាន​ជនអន្តោប្រវេសន៍​ប្រមាណ​១៦​ម៉ឺន​នាក់​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា ហើយ​៩៥​ភាគរយ​គឺជា​ជនជាតិ​យួន​។ ក៏ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​វាយតម្លៃថា ជនអន្តោប្រវេសន៍​រស់​នៅ​ខុសច្បាប់​លើទឹក​ដី​កម្ពុ​ជាមាន​ដល់​ទៅ​រាប់លាន​នាក់ ព្រោះ​កាលពី​អំឡុង​ឆ្នាំ​២០០៥-២០០៦ ធ្លាប់មាន​ទស្សនាវដ្ដី​ក្នុងប្រទេស​យួន​បាន​ចុះផ្សាយ​ថា ជនជាតិ​យួន​រស់​នៅលើ​ទឹកដី​កម្ពុ​ជាមាន​ជាង​១​លាន​នាក់ ហើយ​ភាគច្រើន​រស់នៅក្នុង​ខេត្តកំពង់ឆ្នាំង រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​។
​មួយ​រយៈពេល​កន្លងទៅ​នេះ​មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ស្រាវជ្រាវ​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​យួន​រស់នៅ​និង​ធ្វើ​ការងារ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​រាប់ពាន់នាក់ ហើយ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ​ផងដែរ​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​វាយតម្លៃថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គឺជា​ប្រការ​ដ៏​ល្អ​ដើម្បី​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់ ក៏ប៉ុន្តែ​ការ​ជំរឿន​និង​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​គួរ​ធ្វើឡើង​ប្រកបដោយ​តម្លាភាព​។ ជាងនេះទៅទៀត​ប្រការ​សំខាន់បំផុត​គឺ​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិ​យួន​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ ក៏ដូចជា​នៅ​ឆ្នាំ​២០១៨ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​នយោបាយ​ក្នុងប្រទេស​កម្ពុជា​។
អ្នកតាមដាន​បញ្ហា​សង្គម​បាន​លើកឡើងថា ជនជាតិ​យួន​ដែល​រស់នៅ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​បាន​បង្កបញ្ហា​ច្រើនយ៉ាង​ដល់​សង្គម​កម្ពុជា​គួរ​ឲ្យ​ព្រួយបារម្ភ ក្នុងនោះ​គឺ​ពួកគេ​មក​ដណ្ដើម​ការងារ​និង​មុខរបរ​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រព្រឹត្ត​ខុសច្បាប់​ផ្សេងៗ​ទៀត​។ ជាក់ស្ដែង​កន្លងមក​ជ​ន​ជាតិ​យួន​មួយចំនួន​បាន​ប្រព្រឹត្ត​អំពើចោរកម្ម ពេស្យាចារ ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ហើយ​ករណីខ្លះ​ពួកគេ​វាយ​សម្លាប់ ចាក់​សម្លាប់ ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​ដូចជា នៅ​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តពោធិ៍សាត់ និង​ខេត្តសៀមរាប​ជាដើម​។ មិនតែប៉ុណ្ណោះ​ជនជាតិ​យួន​មួយចំនួន​បាន​ប្រក​បរបរ​សុំទាន​រំខាន​ភ្ញៀវទេសចរ​បរទេស​នៅ​តំបន់​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កេរ្ដិ៍ឈ្មោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​ម្ចាស់​ទឹកដី​។
អ្នកសង្កេតការណ៍​មួយចំនួន​បានបញ្ជាក់​ថា ការនិយាយ​ពី​រឿង​ជនជាតិ​យួន​បង្កបញ្ហា​ជាច្រើន​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន​មិនមែនជា​ការរើសអើង​ជាតិ​សាសន៍ ឬ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​នោះទេ ប៉ុន្តែ​ផ្អែកទៅលើ​ស្ថានភាព​ជាក់ស្ដែង​តែម្តង​។ ដូច្នេះ​ការដែល​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ក៏ដូចជា​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់វិធានការ​ដោះស្រាយ​រឿង​អន្តោប្រវេសន៍​យួន​រស់នៅ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា គឺជា​រឿង​សំខាន់បំផុត​ហើយ​ស្របតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ផងដែរ​។ អ្វីដែល​សំខាន់បំផុត​គឺត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ជនជាតិ​យួន​ចូលរួម​បោះឆ្នោត​សម្រេច​ជោគវាសនា​ជនជាតិខ្មែរ​និង​ប្រទេស​កម្ពុជា​ដោយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ គឺជា​អ្នកសម្រេច​ជោគវាសនា​ប្រទេសជាតិ​ខ្លួន​តាមរយៈ​ការប្រើប្រាស់​សន្លឹកឆ្នោត​ដែលជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​៕
312-1-500x259 floating-village 14233048_1087306081351323_3191721404252194873_n 14233229_1087306071351324_2811168548867242983_n

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code