ក្នុងពេលដែលគណបក្សសង្គ្រោះជាតិចង់ឲ្យមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ហាព្រំដែនកម្ពុជាជាមួយវៀតណាមឲ្យកាន់តែមានភាពសុក្រឹត និងតម្លាភាពជាពេលបច្ចុប្បន្ននោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមសំឡេងភាគតិចនៅក្នុងរដ្ឋសភា ក៏បានបញ្ជាក់កាលពីពេលថ្មីៗនេះដែរថា លោកសាទរចំពោះការផ្តល់ជំនួយជាអ្នកបច្ចេកទេសពីប្រទេសបារាំង ក្នុងការជួយកំណត់ព្រំដែន រវាងកម្ពុជា និង វៀតណាម ដែលកំពុងមានជម្លោះក្នុងការបោះបង្គោល។
ជុំវិញបញ្ហានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុក ខណៈលោកកំពុងស្ថិតនៅក្រៅប្រទេសថា ការបង្ហាញផែនទីមិនទាន់គ្រប់គ្រាន់ទេ អ្វីដែលសំខាន់ គឺការប្រើប្រាស់ និងការអនុវត្តផែនទី ព្រមទាំងការវាស់វែងឲ្យបានត្រឹមត្រូវនៅទីកន្លែង និងលើដីជាក់ស្ដែង។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមសំឡេងភាគតិចនៅក្នុងរដ្ឋសភា បានសង្កត់ធ្ងន់ថា នៅពេលបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែន ទាំងអស់គ្នាត្រូវទៅពិនិត្យមើលការផ្ទៀងផ្ទាត់នេះ។
ពាក់ព័ន្ធបញ្ហានេះ លោក សម រង្ស៊ី បានអះអាងដោយយោងលើលិខិតមួយច្បាប់ ឆ្លើយតបទៅនឹងប្រមុខរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃ ៣១ សីហា ២០១៥ របស់លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានលើកឡើងអំពីលទ្ធភាព នៃការបញ្ជូន អ្នកជំនាញបារាំង មួយក្រុម ក្នុងវិស័យផែនទី មកដល់ទីកន្លែង គឺមកដល់ប្រទេសកម្ពុជា និងប្រទេសវៀតណាមតែម្តង ដើម្បីជួយដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសាទរចំពោះជំនួយនេះ ដោយបញ្ជាក់ថា មានតែអ្នកជំនាញបារាំងទេ ដែលមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ ព្រមទាំងមានភាពឯករាជ្យ និងអព្យាក្រឹត គួរជាទីទុកចិត្ត។
គួរបញ្ជាក់ថា ការផ្ទៀងផ្ទាត់ផែនទីរបស់បារាំង និង ផែនទីរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០៣ ខែកញ្ញា កន្លងទៅនេះ មិនមានអ្នកជំនាញរបស់បារាំងចូលរួមទេ គឺមានតែមន្ត្រីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតតែប៉ុណ្ណោះ។ ចំពោះបញ្ហាព្រំដែនកម្ពុជា និងវៀតណាមដ៏ចម្រូងចម្រាសនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា និងវៀតណាម មិនមែនជាបញ្ហារវាងខ្មែរ និងខ្មែរនោះទេ ប៉ុន្តែវាជាបញ្ហារវាងខ្មែរ និងវៀតណាម។ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា កុំឲ្យខ្មែរចាញ់ល្បិចកលបំបែកបំបាក់របស់បរទេស ហើយត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារទឹកដីប្រទេសកម្ពុជា ឲ្យបានគង់វង្ស៕