BY មាតុភូមិ -
រាជធានីភ្នំពេញ ៖ ប្រភពពីអ្នកធ្វើការតាមក្រុមហ៊ុនវិនិ យោគ ខាងផ្នែករត់ឯកសារ បានឲ្យដឹងថា៖ហាងឆេងរត់ឯកសារឆ្លងកាត់នាយកដ្ឋានរបបគយដែលបច្ចុប្បន្នគ្រប់គ្រងដោយលោកផាអេងវេងមានតម្លៃមធ្យមពី៥០ទៅ៦០ដុល្លារអាមេរិកបើមិនចឹងទេឯកសានឹងត្រូវគ្រប

ទុកចោលជាមិនខានក្រោមលេសកំហុសបច្ចកទេស។ប្រភពខាងលើបាននិយាយថាអារឿងដាក់លុយក្នុងសឺមីឯកសាវាជាទម្លាប់ដែលកើតមានជាយូយារមកហើយតាំងពីសម័យលោកអ៊ុយសារិនមន្ត្រីគយលោកសមរង្ស៊ីកាន់កាប់ជាមេណុះបើទោះជាមានច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយនិងការប្រកាសកែទម្រង់ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកអូនពន្ធ័មុនីរត្ន័សម័យឆ្នាំ២០១៣រាជរដ្ឋាភិបាលអាណត្តិទី៥នៃរដ្ឋសភានិងពេលដែលលោកគុណញឹមឡើងជាមេគយធំក៏ដោយ។
ប្រសិនបើគ្រាន់តែស្តាប់ឈ្មោះគេច្បាស់ជាយល់ច្រឡំថា៖ នាយកដ្ឋានរបបគយ ដែលពីមុនគេហៅ ការិយាល័យត្រួតពិនិត្យ និងបច្ចេកទេស នោះ គឺជាការិយាល័យមួយនៃអគ្គនាយករដ្ឋានគយនិងរដ្ឋាករ ស៊ីតែក្រដាសសុទ្ធ ព្រោះការិយាល័យនេះ មានភារកិច្ចត្រួតពិនិត្យ មើលតែឯកសារ សុំនាំទំនិញចូល របស់ក្រុមហ៊ុនវិនិយោគ ដែលពន្ធជាបន្ទុក របស់រដ្ឋតែប៉ុណ្ណោះចឹងវាគ្មានទេអាលុយក្រោមតុ លើតុ សុំបញ្ចុះតម្លៃពន្ធជាថ្នូរ និងដុល្លារអ្វីនោះ។ តែបើអ្នកដឹងរឿងវិញពិសេសអ្នករត់ការឯកសាតែម្តងនិយាយថា៖ច្រឡំហើយនៅទីចាត់ការអគ្គនាយកដ្ឋានគយនាយកដ្ឋានមួយនេះ មិនធម្មតាឡើយ គឺមន្ត្រីក្នុងអង្គភាពនេះ ស៊ីលុយរាយកាក់ល្អិតមែន តែស៊ីរាល់ថ្ងៃ។
មានការបង្ហើប ឲ្យដឹងផងដែរថា រាល់ថ្ងៃក្រុមហ៊ុនវិនិយោគ នៅទូទាំងប្រទេស ដែលចូលមកវិនិយោគ ហើយបាននាំចូល វត្ថុធាតុដើម ប្រាក់ពន្ធជាបន្ទុករបស់រដ្ឋ ពេលបានច្បាប់អនុញ្ញាត ឲ្យនាំចូលហើយ ចុងក្រោយឯកសារ ត្រូវយកទៅឆ្លង ការិយាល័យរបបគយ មុននឹងនាំទំនិញចូលបាន។ចឹងបើចង់បានរហស័ត្រូវមានទ្រនាប់ជាសាច់ប្រាក់ក្នងឯកសារទើបគេយកមើលបើគ្មានដាំចេកទៅ។
ប្រភពពីអ្នករត់ការឲ្យដឹងថា៖ក្នុងមួយថ្ងៃៗមានឯកសាររាប់រយត្រូវបានអ្នករត់ការតាមក្រុមហ៊ុនវិនិយោគយកទៅឆ្លងនៅការិយាល័យនាយកដ្ឋានរបបគយ ត្រួតពិនិត្យ ។ដូចនេះរាល់ឯកសារទាំងអស់ បើចង់បានឆាប់ អ្នករត់ការត្រូវតែដាក់ស្រោមសំបុត្រ មានដុល្លារ «ចាប់ពី ២០ទៅ ៣០ដុល្លារ ក្នុងឯកសាររួចជាស្រេច» ហាមដាក់លុយរៀល ទើបលោកគយពិនិត្យឯកសារ ទៅតាមលំដាប់លំដោយ ហើយប្រគល់មកឲ្យវិញ បានលឿន។ តែបើមិនមានស្រោមសំបុត្រ ឬមានដែរតែលុយតិច មិនគ្រប់តាមបារ៉ែមកំណត់ទេ ច្បាស់ជាលោកគយ ដកឯកសារដាក់ម្ដុំ ក្រោមលេសឯកសារ មិនគ្រប់គ្រាន់ ឬសរសេរខុសជាដើម ហើយបើក្រុមហ៊ុនណា ត្រូវការប្រញាប់ អ្នកកុម្ម៉ង់ចង់បានទំនិញលឿន ក្រុមហ៊ុនចង់នាំចូល វត្ថុធាតុដើមប្រញាប់ គឺត្រូវបង់សេវា មួយគុណជា៣ ជា៤ ទើបលោកគយព្រមពិនិត្យឲ្យ ហើយពិនិត្យខុសម៉ោងធ្វើការ ក៏បានដែរ ។
បើតាមហាងឆេងដែលអ្នករត់ការរបស់ក្រុកហ៊ុនវិនិយោគនានាបង្ហើបប្រាប់ឲ្យដឹងគឺថា។ទី១តម្លៃបិទតែមប្រិ៍ថោកទេត្រឹមមួយដុល្លារបើទោះជាតែមប្រិ៍តម្លៃ១ពាន់រៀលក៏ដោយ។ទី២កន្លែងសសេរឯកសារបើគ្មាន២០ដុល្លារទេសសេរមិនកើតស្ពឹកដៃ។ទី៣ចូលអនុប្រធាននាយកដ្ឋានកាត់ស្តុកធូតិច១០ដុល្លារអាមេរិក។ទី៤ចូលបុយរ៉ូលោកផាអេងវ៉ែងប្រធាននាយកដ្ឋានចុះហត្ថលេខា២០ដុល្លារ។ទី៥មន្ត្រីគយឈ្មោះប្រាក់សុមេធសម្រាប់កាន់ចូលឲ្យអគ្គនាយករងគយគ្រីស១០ដុល្លារ។
សេចក្តីរាយការណ៍ពីអ្នករត់ការក្រុមហ៊ុននិយាយថាម្សៀប្រាក់សុមេធនេះជំនាញគោះណាស់គឺឯកសារភាគច្រើនគាត់ថាធ្វើមិនសូវធ្វើបានល្អទេ។ចឹងបើគាត់រកឃើញកំហុសអីមួយត្រូវកែសម្រួលបើគ្មានពី១៥០ទៅ២០០ដុល្លារទេកុំសង្ឃឹមថារត់ចេញឲ្យសោះ។ទី៦ចូលបោះត្រា៥ដុល្លារនិងចុះលេខ៥ដុល្លារ។
បច្ចុប្បន្ននេះដោយក្រុមហ៊ុន នាំចូលវត្ថុធាតុដើម ដែលពន្ធជាបន្ទុករបស់រដ្ឋ មានកាន់តែច្រើនឡើង កាន់តែធ្វើឲ្យលោកគយ បានដៃក្នុងការ កោសរូសលុយ កាន់តែស្រួល ។ ពេលខ្លះម៉ោងធ្វើការ អ្នករត់ឯកសារ នៅពេញមុខប៊ុយរ៉ូ រាប់សិបនាក់ លោកប្រធាន រវល់ការងារ ខាងក្រៅនៅឡើយ ធ្វើឲ្យអ្នករត់ឯកសារ បុកក្បាលគ្នា អ្នកខ្លះប្រញាប់ សុខចិត្តដកឯកសារ ពីគំនរលេខរៀង ថែមលុយធ្វើម៉េច ឲ្យតែលោកប្រធាន ស៊ីញ៉េបានលឿន នេះនៅមិនទាន់គិត ពីអ្នករត់ការថ្មីថ្មោង មិនសូវដឹងរបៀបរបប ត្រូវចាយលុយ អស់រាប់រយដុល្លារ នៅឡើយផងនោះទេ ។
ពាក់ព័ន្ធសេចក្តីរាយការណ៍នេះមាតុភូមិ នៅមិនទាន់ អាចសុំការបំភ្លឺ ពីលោកផាអេងវ៉េងប្រធានការយាល័យ របបគយ បានទេ ព្រោះមិនមានលេខទូរស័ព្ទ ដើម្បីធ្វើការទាក់ទង។

ទោះជាយ៉ាងណាយ៉ាងហោចណាស់នេះក៏ជាពតិមានបថម ដើម្បីបានដឹងដល់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក្នុងការចាត់មន្ត្រីចុះត្រួតពិនិត្យមើល ដំណើរការការងារពុករលួយ នៅក្នុងនាយកដ្ឋានរបបគយ ដែលបង្កភាពរាំងស្ទះការងារវិនិយោគរបស់វិស័យឯកជនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជាមិនខាន។ព្រោះបើពឹងលើមន្ត្រីអធិការកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺកក់ក្តៅដូចអាំងផេះចឹង។សូមបញ្ជាក់ថាក្នុងច្បាប់ប្រឆាំងអំពើរពុករលួយស៊ីត្រឹមតែ៥ដុល្លារគឺត្រូវជាប់គុក៧ថ្ងៃដែរ៕

➥ប្រភពពីគេហទំព័រ មាតុភូមិ – គ្មានដុល្លារឯកសារក្រុមហ៊ុនវិនិយោគ នឹងត្រូវគាំងនៅក្នុងនាយកដ្ឋានរបបគយ