កិច្ចប្រជុំរវាងមន្ត្រីកិច្ចការព្រំដែនកម្ពុជា-យួន កាលពីថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០១៦ មិនចេញជាលទ្ធផលអ្វីគួរឲ្យកត់សម្គាល់នោះទេ ព្រោះមន្ត្រីយួនបានត្រឹមតែសន្យាទទួលយកសំណើរបស់កម្ពុជាទៅប្រាប់មេដឹកនាំនៃរដ្ឋាភិបាលយួនប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យមជ្ឈដ្ឋាននានាតាមដានដោយយកចិត្តទុកដាក់ គឺកិច្ចប្រជុំរវាងមន្ត្រីព្រំដែនកម្ពុជា-យួន មិនបានចេញសេចក្ដីថ្លែងការណ៍រួមក្រោយពេលបញ្ចប់កិច្ចប្រជុំនោះទេ មានន័យថាយួនមិនបញ្ឈប់មហិច្ឆតារំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាឡើយ។ ជាក់ស្ដែងមួយរយៈពេលចុងក្រោយនេះយួនបានធ្វើសកម្មភាពបំពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាតាមព្រំដែនក្នុងខេត្តរតនគិរី ខេត្តស្វាយរៀង និងខេត្តតាកែវ យ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។
សកម្មជនព្រំដែននិងអ្នកសង្កេតការណ៍ឯករាជ្យបានលើកឡើងថា ការដែលកិច្ចប្រជុំរវាងមន្ត្រីកិច្ចការព្រំដែនកម្ពុជា-យួន កាលពីថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០១៦ មិនអាចចេញសេចក្ដីថ្លែងការណ៍រួមទៅរួច គឺដោយសារភាគីទាំងពីរមានចំណុចខ្វែងគំនិតគ្នា។ រហូតមកដល់ពេលនេះប្រភពពីមន្ត្រីអាជ្ញាធរតាមព្រំដែនក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថាយួនមិនទាន់លុបស្រះទឹកចំនួន៨ដែលគេជីកចូលជ្រៅមកក្នុងទឹកដីខ្មែរនោះទេ ចំណែកប៉ុស្ដិ៍យាមចំនួនពីរគ្រាន់តែផ្អាកសកម្មភាពមួយរយៈខ្លីប៉ុណ្ណោះ។ ហេតុនេះហើយទើបមានការជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដាក់ចេញនូវវិធានការច្បាស់លាស់ដើម្បីការពារបូរណភាពទឹកដី ទប់ទល់នឹងសកម្មភាពរំលោភបំពានពីសំណាក់ភាគីយួន។
ទន្ទឹមនឹងនេះដែរប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនប៉ែកខាងកើតជាប់ព្រំប្រទល់ជាមួយយួនបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមអភិវឌ្ឍន៍តាមព្រំដែនឲ្យបានឆាប់ដូចការគ្រោងទុក ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទៅរស់នៅតាមខ្សែព្រំដែនកាន់តែច្រើនឡើងៗ ហើយក្លាយទៅជារបងការពារបូរណភាពទឹកដី។ សេចក្ដីត្រូវការចាំបាច់ដើម្បីប្រជាពលរដ្ឋខ្មែរអាចទៅរស់នៅតាមតំបន់ព្រំដែនភាគខាងកើតនោះ គឺត្រូវមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន ទីផ្សារ និងការយកចិត្តទុកដាក់ផ្នែកជីវភាពសព្វបែបយ៉ាង។ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន ពិតជាមានឆន្ទៈក្នុងបញ្ហាការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនភាគខាងកើតជាប់ជាមួយប្រទេសយួនមែន គឺគម្រោងអភិវឌ្ឍន៍ទាំងឡាយនិងចេញជារូបរាងក្នុងពេលឆាប់ៗ ហើយយួនមិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តទៀតឡើយ។ លើសនេះទៅទៀតនៅពេលតាមតំបន់ព្រំដែនមានប្រឡាយទឹក និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នោះ គឺពុំមានប្រជាកសិករខ្មែរណាជួលដីស្រែតាមព្រំដែនឲ្យជនជាតិយួនប្រកបរបរកសិកម្មតទៅទៀតឡើយ៕