កាលពីសប្តាហ៍មុនលោកប្រធានាធិបតីរបស់កូរ៉េខាងជើង Kim Jong-un បានបង្ហាញពីភាពជោគជ័យ របស់ខ្លួនក្នុងការសាកល្បងបាញ់គ្រាប់មីស៊ីលពីក្នុងនាវាមុជទឹក ចូលទៅក្នុងសមុទ្ររបស់ប្រទេសជប៉ុន។ បន្ទាប់ពីទទួលជោគជ័យពីការសាកល្បងគ្រាប់នុយក្លេអ៊ែររួចមក ខណៈពេលនេះគឺប្រទេសកូរ៉េខាងជើង កំពុងតែបង្ហាញពីកងទ័ពដែលត្រូវបានចាត់ទុកថាជាកងទ័ពជំនាញដោយភ្ជាប់ជាមួយនឹងកាតាបស្ពៀយដោយមាននុយក្លេអ៊ែរ។ លោក Kim Jong-un បាននិយាយថា៖ “ កូរ៉េខាងជើងពេលនេះគឺឈានមុខគេ ខាងវិស័យយោធា ដោយមានគ្រាប់នុយក្លេអ៊ែរវាយប្រហារយ៉ាងមានឥទ្ធិពលបំផុត”។ ចំណែកឯកងទ័ព ដែលគេជ្រើសយកមកប្រើប្រាស់ជាមួយ កាតាបនុយក្លេអ៊ែរនេះត្រូវបានគេបង្ហើបឲ្យដឹងថាគឺជាកងទ័ព ដែលមានបទពិសោធន៏ខ្ពស់ក្នុងសមរភូមិ និងជាប្រភេទមនុស្សដែលមានជំនាញពិសេស ហើយកាតាប ដែលមានផ្ទុកទៅដោយនុយក្លេអ៊ែរវិញគឺអាចមានសមត្ថភាពបំផ្ទុះ ឬបញ្ចេញសាធាតុអាតូមិចទៅកាន់ សត្រូវបានយ៉ាងងាយ។ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េកាន់តែមានសភាពរសើបឡើងៗពីមួយថ្ងៃទៅ មួយថ្ងៃដោយប្រទេសកូរ៉េខាងជើងមិនបានគោរពតាមច្បាប់អន្តរជាតិនោះទេ ហើយរដ្ឋដ៏ឯកកាមួយនេះ មិនដែលខ្វល់ពីការដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិឡើយ៕
ប្រភព.mekongjournal
ប្រភព.mekongjournal