-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f




លោក​ ​លិក​ជា​អ្នក​ម៉ាស្សាជន​ពិការ​ភ្នែក​ទាំង ៦ រូប​។ រូប សហការីរិន ច័ន្ទ​រិទ្ធិ (ស្តាំ) និង​បុគ្គលិក

ភ្នំពេញៈ ទើប​នឹង​បាន​បើក​បម្រើ​សេវា​កម្ម​ម៉ាស្សា​ជន​ពិការ​ភ្នែក​ បាន​ជាង​កន្លះ​ខែ និង​មិន​ទាន់​ឃើញ​មាន​អតិ​ថិជន​បាន​ស្គាល់​ច្រើន​ក្តី តែជា​ទឹក​ចិត្ត​ជួយ​សង្គម​តាមរយៈ​ការ​បង្កើត​ការងារ​ឲ្យជន​ពិការ​ភ្នែក​អាចរក​ប្រាក់​កម្រៃ​ ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង​បាន ដែលមិន​រំពឹង​ជំនួយ​ពីអ្នក​ដទៃ​នោះ​គឺជា​ទង្វើ​ចិត្ត​ល្អ​គួរ​កោត​សរ​សើរ។
លោក​ រិន ច័ន្ទ​រិទ្ធិ​ ជា​ម្ចាស់​ហាង​សេវា​កម្ម​ម៉ាស្សា​ជន​ពិការ​ភ្នែក​ បាន​បង្ហើប​ប្រាប់​ត្រួសៗ​នូវការ​កកើត​កន្លែង​ម៉ាស្សា​ជន​ពិការ​ភ្នែក​នេះ​ថា៖ «ដោយ​សារ​តែ​កន្លង​មក​ បាន​មើល​ឃើញ​ជន​ពិការ​ភ្នែក​ភាគ​ច្រើន​បាន​ដើរ​សុំទាន ឬដើរ​ច្រៀង​សុំ​លុយ នៅ​តាម​ដង​វិថី ឬ​ទី​ប្រជុំ​ជន​ ទីផ្សារ​នានា​ មាន​ស្ថាន​ភាព​លំបាក​ខ្លាំង​ និង​បាន​ដឹងថា​មាន​ជន​ពិការ​ភ្នែក​ខ្លះ​ បានរៀន​ចប់​ពី​សាលា​ម៉ាស្សា​ហើយ​តែ​គ្មាន​ឱកាស​រកទី​កន្លែង​ធ្វើ​ការងារ។ នា​ពេល​ជួប​ពួក​គាត់ ក៏នឹក​ឃើញ​បង្កើត​នូវ​សេវា​កម្ម​នេះ​តែ​ម្តង។ យើង​ទើប​បាន​ដំណើរ​ការ​បើក​បម្រើ​អតិ​ថិជន​ បាន​ប្រហែល​ជា​កន្លះ​ខែ​ប៉ុណ្ណោះ​។ យើង​មាន​ជន​ពិការ​ជា​អ្នក​ម៉ាស្សា​សរុប​ចំនួន ៦ នាក់ ស្រី ៣ នាក់ និង​ប្រុស ៣ នាក់ ខណៈ​មាន ៤​ នាក់​គឺ​ជាអ្នក​មាន​ជំនាញ​ខាង​ផ្នែក​ម៉ាស្សា​ ដែល​បាន​ចេញពី​សាលា​របស់​អង្គការ​ជប៉ុន​មួយ​បាន​បណ្តុះ​បណ្តាល​ពួក​គេ។ កន្លែង​យើង​មាន​គ្រែ​សម្រាប់​ម៉ាស្សា​ខ្លួន​ចំនួន ​៥ ខណៈ​មាន​គ្រែ​សាឡុង​សម្រាប់​ម៉ាស្សា​បាត​ជើង​មាន​ចំនួន ៤ គ្រែ»។
លោក​បាន​បន្ត​ថា៖ «​សម្រាប់​សេវា​កម្ម​ម៉ាស្សា​ខ្លួន​ជា​ធម្មតា​យើង​គិត​តម្លៃ​ ៥ ដុល្លារ​ក្នុង​មួយ​ម៉ោង ខណៈ​ម៉ាស្សា​លាប​ប្រេង​វិញ​តម្លៃ ៧ ដុល្លារ»។
Content image - Phnom Penh Post
ជន​ពិការ​ទាំង ៦​ រូប​ពេល​ធ្វើ​ការងារ​ក្នុង​បន្ទប់​ម៉ាស្សា​។ ហ្វេសប៊ុក​
ក្រៅ​ពី​ជួយ​សម្រួល​ផ្គត់​ផ្គង់​ថ្លៃ​អាហារ​បី​ពេល និង​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​បុគ្កលិក​ម៉ាស្សា​ជន​ពិការ​ភ្នែក​ទាំង ៦ រូប​នោះ ម្ចាស់​ហាង​សេវា​កម្ម​ម៉ាស្សា​ជន​ពិការ​ភ្នែក ដែល​មាន​ចិត្តធម៌​ខាង​លើ ក៏មាន​ផ្តល់​ជូន​នូវ​ប្រាក់​កម្រៃ​ដែល​បាន​ពី​ចំនួន​អតិ​ថិជន​ចូល​មក​ម៉ាស្សា​ផងដែរ​ ទៅ​ដល់​ជន​ពិការ​ភ្នែក​ទាំង​នេះ។
លោក រិន ច័ន្ទ​រិទ្ធិ​ បញ្ជាក់​ថា៖ «ប្រាក់​កម្រៃ​សម្រាប់​ពួកគាត់​មាន​ពី ៣០ ភាគ​រយ​ទៅ ៤០ ភាគ​រយ​ឯ​ណោះ​តាម​ចំនួន​ភ្ញៀវ​ជាក់​ស្តែង​ និង​តម្លៃ​ប្រភេទ​នៃ​សេវា​កម្ម​ម៉ាស្សា។ យើង​បើក​បម្រើ​ភ្ញៀវ​ចាប់ពី​ម៉ោង​ ៩ ព្រឹក ដល់​ម៉ោង​ ១២​ យប់ រៀង​រាល់​ថ្ងៃ»។​ លោកបន្ដ​ថា​៖ «ដូច្នេះ​សុំ​មេត្តា​បង​ប្អូន​ជួយ​ពួក​គាត់​ផង។ ការ​មក​ម៉ាស្សា​នៅ​ទី​នេះ មាន​ន័យ​ថាបាន​ចូលរួម​ជួយ​ជន​ពិការ​ភ្នែក ដោយ​ឲ្យ​មាន​ការ​ងារ​គាត់​ធ្វើ»។
ដោយ​មិន​ផ្តោត​ខ្លាំង​លើការ​រកផល​ចំណេញ​ពី​របរនេះ​ និង​មាន​របរ​ពាណិជ្ជ​កម្ម​ផ្ទាល់​ខ្លួនខ្នាត​តូច​មួយ​សម្រាប់​ជួយ​ផ្គត់ផ្គង់​លើ​ផ្នែក​សេវា​កម្ម​ជួយ​ជន​ពិការ​ភ្នែក​នេះបន្ត​ទៅ​មុខទៀត​ លោក​ក៏​រីករាយ​ផង​ដែរ​ប្រសិន​​បើ​បណ្តា​ក្រុមហ៊ុន ឬ​អង្គការ​សប្បុរ​សធម៌​នានា​មាន​បំណង​ចង់​ចួលរួម​សហ​ការ​ជួយ​នោះ។
ទី​តាំង​នៅ​ផ្ទះ​លេខ ៥១ Eo​ ផ្លូវ១៧២ សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ ឬ​ក៏នៅ​ចន្លោះ​វត្ត​ឧណ្ណា​លោម និង​វត្ត​សារា​វ័ន​តេជោ៕
ប្រភព.postkhmer
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code