-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

បើ​ថៃ​មិន​ឲ្យ​ខ្មែរ​​នាំ​ចូល​​ «ស្វាយកែវ​រមៀត​ ផ្លែ​មៀន​» ខ្មែរ​ក៏​មិន​ខ្ចី​​ទិញ​ផ្លែឈើ​ពី​ថៃ​ដែរ​​

17-09-2016 

​វិវាទ​រវាង​កម្ពុជា​-​ថៃ ក្នុង​ការនាំចេញ​ទំនិញ​កសិផល​ពី​កម្ពុជា ដែល​ថៃ​មិន​អនុញ្ញាត​ឲ្យ​នាំ​ចូលផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន ចូល​ក្នុង​ទឹកដី​ថៃ បាន​នឹង​កំពុង​ក្លាយជា​ព័ត៌មាន​មួយ​គួរឲ្យ​ចាប់អារម្មណ៍​។ ក្រោយពី​មាន​ការបដិសេធ​ពី​ភាគី​ថៃ ខាង​ភាគី​កម្ពុជា ក៏​មិន​ទ្រ​ដែរ​ព្រមទាំង​បាន​លើកឡើង​ថា កម្ពុជា​ក៏​មិន​បញ្ជា​ទិញ​ផ្លែ​លើ​ពី​ថៃ​ដូចគ្នា​។ យ៉ាងណាក្ដី​បន្ទាប់ពី​ភាគី​កម្ពុជា​ថ្លែង​ដូច្នេះ ភាគី​ថៃ​ក៏​បាន​បើក​កិច្ចប្រជុំ​សម្របសម្រួល​មួយ​ភ្លាម​។
​កិច្ចប្រជុំ​បន្ទាន់​មួយ​បាន​ធ្វើឡើង​ម្តងទៀត​រវាង អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ និង​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ ក្រោយ​ពី​កិច្ចប្រជុំ​លើក​មុន​បាន​បរាជ័យ រវាង​មន្ត្រី​ជំនាញ​នៃ​ភាគី​ទាំង​២​។ បរាជ័យ​ដោយសារតែ​ភាគី​ថៃ បាន  ហាមឃាត់​មិន​ឲ្យ​កម្ពុជា​នាំ​ចូល​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន និង​កសិផល​មួយចំនួនទៀត  ចូល​ក្នុង​ទឹកដី​គេ​ទេ ហើយ​ភាគី​កម្ពុជា​ក៏​បាន​ឆ្លើយតប​វិញ​ថា កម្ពុជា​ក៏​មិន​បញ្ជា​ទិញ​ផ្លែឈើ​ពី​ប្រទេស​ថៃ​វិញ​ដូច​គ្នា​។
​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​សារជាថ្មី​នេះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​សម្របសម្រួល​គ្នា បន្ទាប់​មក​ភាគី​ថៃ​ក៏​បាន​អនុញ្ញាត​ឲ្យ​ភាគី​កម្ពុជា នាំ​កសិផល​ទាំងនោះ​ចូល​ដូចដើម​វិញ ប៉ុន្តែ​ការ​នាំចូល​នោះ​បាន​ត្រឹម តែ​ក្នុង​ខេត្ត​ច័ន្ទ​បុរី​ប៉ុណ្ណោះ ដោយ​រង់ចាំ​ដោះស្រាយ​គ្នា​បន្ត​ទៀត​រវាង​រដ្ឋមន្ត្រី ក្រសួង​ក​សកម្ម​នៃ​ប្រទេស​ទាំង​២ នៅពេល​ខាងមុខ ។​
តាមរយៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ស្រង់​ប្រសាសន៍ អភិបាលរង​ខេត្ត​ប៉ៃលិន​លោក​អៀង វុ​ធ យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​កិច្ចប្រជុំ​នោះ​លោក ក៏​បាន​ជម្រាប​ទៅ​អភិបាលខេត្ត ច័ន្ទ​បុរី​ថា កាលណា​ភាគី​ថៃ​ហាមឃាត់​ផ្លែឈើ​កម្ពុជា​មិន ឱ្យ​នាំ​ចូល​ទៅ ប្រទេស​ថៃ​បែប​នេះ​ខ្លាចក្រែង​ប្រជាជន​កម្ពុជា កើត​ក្តី​ក្តៅក្រហាយ​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​ភាគី​ថៃ​មិនឱ្យ នាំចូល​ផ្លែឈើ​ចូលមក​កម្ពុជា​វិញ ធ្វើឱ្យ​បញ្ហា​នេះ​កាន់តែ​ប៉ះ ពាល់​ធ្ងន់ធ្ងរ​»​។​
ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា ភាគី​ថៃ​គេ​ស្នើសុំ​ឲ្យ​ភាគី​កម្ពុជា ត្រូវ​មាន​អង្គភាព​ត្រួតពិនិត្យ គុណភាព​អនាម័យ​ផលិតផល​កសិផល​ឲ្យបាន​ត្រឹមត្រូវ ធ្វើយ៉ាងណា​ឲ្យ​កានាំ​ចូល​ផលិតផល​កសិផល​កម្ពុ​ជា ទៅ​ប្រទេស​ថៃ ដំណើរការ​ទៅ​រលូន ត្រឹមត្រូវ​តាម​ស្តង់ដារ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ​។
ជា​ការ​គួរ​កត់សម្គាល់ ក្នុង​រយៈពេល​ប្រហែល​១​ខែ​ចុង​ក្រោយ នេះ​ភាគី​ថៃ​បាន​បិទ​មិន​ឱ្យ​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែ​មៀន និង​កសិផល​មួយចំនួន​ទៀត​រហូតដល់​១៨​មុខ មិន​ឱ្យ​នាំចូល ប្រទេស​ថៃ​នោះទេ ដោយ​ភាគី​ថៃ​គេ​សំអាង​ថា​ផ្លែ​ស្វាយកែវ រ​មៀត និង​ផ្លែ​មាន​របស់​កសិករ​ខ្មែរ មិនល្អ មាន​ផ្ទុក​មេរោគ ៣​ប្រភេទ បង្ក​ប៉ះពាល់​សុខភាព​ប្រជាជន​ថៃ​។ បញ្ហា​នេះ មន្ត្រី​ជំនាញ ខេត្ត​ប៉ៃលិន និង​មន្ត្រី​ជំនាញ ខេត្ត​ចន្ទ​បុរី បាន​ជួបប្រជុំ​ដោះស្រាយ​ម្តង​រួចមកហើយ ប៉ុន្តែ​បរាជ័យ​។ លុះ​កិច្ចប្រជុំ​បន្ទាន់​រវាង​អាជ្ញាធរ​ខេត្ត​ទាំង​២​បាន​ធ្វើឡើង​ម្តងទៀត ត្រូវបាន​គេ​មើលឃើញថា បាន​ទទួល​លទ្ធផល​ផ្លែផ្លា​មួយចំនួន ហើយ​រំពឹង​ថា​អាច​ឈាន​ដល់​សម្រេច​ជោគជ័យ នៅ​ពេល​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បើក​កិច្ចប្រជុំ​ដោះស្រាយ ជាមួយគ្នា​នៅ​ពេល​ឆាប់ៗ ខាងមុខ​៕

ប្រភពvayofm
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code