-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
សៅរ៍, ១៧ កញ្ញា ២០១៦ 09:15 ដោយ: សយ​ សុភា  ID:004

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក គូម៉ាម៉ារូ​ យូជិ មុននឹងចាកចេញពីប្រទេសកម្ពុជា ដែលត្រូវផុតអណត្តិនាពេលដ៏ខ្លីខាងមុខនេះ បានផ្តាំផ្ញើជូនប្រជាជាតិខ្មែរគ្រប់រូប ដោយបង្ហាញសេចក្តីប្រាថ្នាចុងក្រោយរបស់លោកក្នុងឋានៈជាអ្នកការទូត ដែលយល់ចិត្តនិងដឹងសុខទុក្ខរបស់ប្រទេសកម្ពុជា ថា អ្វីដែលលោកចង់ឃើញបំផុតនោះ​ គឺចង់ឲ្យប្រទេសកម្ពុជា អាចដោះស្រាយបញ្ហាដែលនៅសេសសល់ពីសង្រ្គាមរ៉ាំរៃ​ និងបោះជំហានបន្តិចម្តងៗ ឆ្ពោះទៅកាន់ការរួបរួមគ្នា រវាងប្រជាជននិងប្រជាជន និងមានស្ថិរភាពជានិរន្ត៍​ រួមជាមួយគ្នាិងការអភិវឌ្ឍទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ។
តើអ្វីដែលនាំលោកទូតជប៉ុនរូបនេះ មានបណ្តាំមុនចាកចេញ បែបនេះចំពោះប្រជាជាតិកម្ពុជា?
ចម្លើយអាចរកនៅក្នុងសារលិខិតចុងក្រោយរបស់លោក ចុះនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌មានទើបទទួលនៅថ្ងៃសៅរ៍នេះ។
លោក គូម៉ាម៉ារ៉ុ បានរលឹកថា៖ នៅពេលដែលបេសកកម្មការរបស់ទូលបង្គំ-ខ្ញុំបាទត្រូវបានបញ្ចប់នៅកម្ពុជា ទូលបង្គំ-ខ្ញុំបាទ នៅតែនឹកអាល័យដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់។ ប្រជាជនជប៉ុន ជាច្រើន តែងតែរំលឹកឡើងនូវបទពិសោធន៍ក្រោយសង្រ្គាមរបស់ខ្លួន ពេលដែលឃើញកម្ពុជា កំពុងប្រឈមលំបាកក្រោយសង្គ្រាម។ នេះគឺជាមូលហេតុមួយ ធ្វើឲ្យប្រជាជនជប៉ុន មានអារម្មណ៍ដិតដានខ្លាំងជាមួយនិងកម្ពុជា ហើយក៏ចាប់ផ្តើមមានគំនិតថាតើខ្លួនអាចចូលរួមជួយអ្វីបានខ្លះដល់កម្ពុជា។
ប្រទេសជប៉ុន បានបញ្ចប់សង្រ្គាមរយៈពេល៧១ឆ្នាំហើយ ចំណែកប្រទេសកម្ពុជាវិញ មិនទាន់បានឆ្លងកាត់ពេលវេលាដ៏ច្រើនដូចប្រទេសជប៉ុនទេ។
ទូលបង្គំ-ខ្ញុំបាទ មានបំណងប្រាថ្នាអោយប្រទេសកម្ពុជា អាចដោះស្រាយបញ្ហាដែលនៅសេសសល់ពីសង្គ្រាមដ៏រាំរៃ និងបោះជំហានបន្តិចម្តងៗ ឆ្ពោះទៅកាន់ការរួបរួមគ្នា រវាងប្រជាជននិងប្រជាជន និងមានស្ថេរភាពជានិរន្តរ៍ រួមជាមួយនិងការអភិវឌ្ឍទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ។


More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code