17-09-2016
មេដឹកនាំសមាជិកអឺរ៉ុបទាំង២៧ប្រទេសកំពុងចូលរួមកិច្ចប្រជុំកាលពីថ្ងៃសុក្រ
មេដឹកនាំសហភាពអឺរ៉ុបបានឯកភាពគ្នាថា នឹងចាប់ផ្ដើមកិច្ចចរចាជាមួយអង់គ្លេសឲ្យបានឆាប់ រឿងចាកចេញពីសមាជិកសហភាពអឺរ៉ុប។មេដឹកនាំទាំងអស់បានបញ្ជាក់សារជាថ្មីនៃបំណងប្រាថ្នារបស់អង់គ្លេសដែលចង់ចាកចេញពីអឺរ៉ុប ទៅឈរជើងឯករាជ្យតែឯងវិញ។ការជួបគ្នាបានធ្វើឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសស្លូវ៉ាគី ដោយគ្មានវត្ដមានអង់គ្លេសចូលរួមទេ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកDonald Tuskបានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីលោកបានជួបជាមួយនាយករដ្ឋមន្ដ្រីអង់គ្លេសលោកស្រីTheresa Mayកាលពីសប្ដាហ៍មុន លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសអាចត្រៀមខ្លួនចរចាពីការចាកចេញបាន នៅក្នុងខែមករាឬខែកុម្ភៈឆ្នាំក្រោយបើចង់បានឆ្នាំនេះគឺមិនអាចទេ។
លោកTuskបន្ដថា គោលដៅរបស់អឺរ៉ុបក្នុងកិច្ចចរចាជាមួយអង់គ្លេស គឺដើម្បីការពារផលប្រយោជន៍សហភាពអឺរ៉ុបទាំងមូល មិនមែនតែផលប្រយោជន៍ប្រទេសដែលដើរចេញឡើយ។សមាជិកសហភាពអឺរ៉ុបដែលនៅសល់២៧ប្រទេស បានធ្វើការរួមគ្នាកែប្រែកំហុសកន្លងមក ឆ្ពោះទៅរកដំណោះស្រាយរួម ទោះបីគ្មានវត្ដមានអង់គ្លេសក៏ដោយ។
ក្នុងកិច្ចប្រជុំនៅប្រទេសស្លូវ៉ាគីនេះដែរ ក្រៅពីពិភាក្សាជំរុញឲ្យអង់គ្លេសចាកចេញពីសមាជិកសហភាពអឺរ៉ុបឲ្យបានឆាប់ មេដឹកនាំទាំងអស់បានជជែកគ្នាពីបញ្ហាប្រឈមរបស់អឺរ៉ុបក្នុងការទទួលបានទំនុកចិត្ដពីសាធារណជន។នោះគឺការឃ្លាំមើលនៅតំបន់ព្រំដែន ការទប់ស្កាត់លំហូរចូលនៃជនភៀសខ្លួននិងជនចំណាកស្រុក ដែលកំពុងឲ្យប្រជាជននៅអឺរ៉ុបព្រួយបារម្ភ។ដូច្នេះចាំបាច់ត្រូវរៀបចំផែនការទប់ទល់ មានដូចជាផែនការប្រឆាំងភេរវកម្ម និងការលើកកម្ពស់លើវិស័យការងារជាដើម៕
ប្រភពvayofm