
ថ្ងៃ Friday 2nd September 2016 អត្ថបទដោយ: ក្រៃថោង
មន្រ្តីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វង់ដា ដែលត្រូវបាន
តុលាការធ្វើការចោទប្រកាន់ពីបទស៊ូប៉ាន់សាក្សីនោះបានអំពាវ នាវទាំងដៃជាប់ខ្នោះឱ្យប្រជាពលរដ្ឋខ្មែរអញ្ជើញទៅចុះ
ឈ្មោះបោះឆ្នោតដើម្បីត្រៀមខ្លួនធ្វើការផ្លាស់ប្ដូរ ។
លោក ណៃ វង់ដា ដែលមានដៃទាំងគូរជាប់ខ្នោះនោះ ត្រូវបានកងកម្លាំងបញ្ជូនមកសាលាឧទ្ធរណ៍ជាថ្មីម្ដងទៀត ទាក់
ទិននឹងបណ្ដឹងសុំមោឃភាពលើនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។ ក្នុងករណី នេះ ក្រៅពីលោក ណៃ វង់ដា
នោះ មានមន្រ្តីសិទ្ធិមនុស្ស៣រូបផ្សេងទៀត គឺលោក យី សុខសាន្ត លោក នី សុខា និងអ្នកស្រី លឹម មុនី ។
លោក ណៃ វង់ដា ដែលមានដៃទាំងគូរត្រូវជាប់ខ្នោះ ខាងៗជាប់ដៃដោយក្រុមប៉ូលីសនោះ បានឆ្លៀត ថ្លែងប្រាប់ក្រុមអ្នក
កាសែតនៅសាលាឧទ្ធរណ៍នៅថ្ងៃទី២ កញ្ញា នេះ ថា ទោះបីជាពេលនេះ ពុំទាន់មានយុត្តិធម៌សម្រាប់រូបលោកក្ដី ប៉ុន្តែ
លោកបាន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមខ្លួនបោះឆ្នោតធ្វើការផ្លាស់ប្ដូរ ។
ទោះជាយ៉ាងណាមន្រ្តីសិទ្ធិមនុស្សរូបនេះបានធ្វើការអំពាវនាវកុំអោយប្រជាពលរដ្ឋខ្មែរដែលត្រូវដល់អា យុចុះឈ្មោះបោះ
ឆ្នោត ខ្លាចការគម្រាមកំហែងណាមួយរបស់រដ្ឋាភិបាល ឬក៏កងកម្លាំងប្រដាប់អាវុធ ។ លោកបានថ្លែងបន្ថែមថា កងកម្លាំង
ប្រដាប់អាវុធមិនហ៊ានធ្វើអ្វីពលរដ្ឋនោះទេ ព្រោះកងកម្លាំងទាំងអស់ គឺជាអ្នករក្សាសុវត្ថិភាពជូនពលរដ្ឋ ៕
-----------
http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=2395