-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ចៅ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លក់​អាវុធ​តាម​ហ្វេសប៊ុក?

បើនរណាចង់ដឹង ពីតម្លៃអាវុធ ដូចក្នុងរូបថតនេះ សូមផ្ញើរសារ​ទៅកាន់ចៅជីដូន​មួយ របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា។ នេះជាអ្វី ដែលគេអាចអានបាន កាលពីថ្ងៃទី៣១ ខែសីហាម្សិលម៉ិញ នៅលើ​គណនី​របស់​លោក ហ៊ុន បញ្ញាបុត្រ កូន​ប្រុស​របស់​អ្នកស្រី ហ៊ុន ចន្ធូ ដែលត្រូវជាកូនស្រី របស់លោក ហ៊ុន ណេង បង​ប្រុស​លោក ហ៊ុន សែន។
<{$post.title}>
ពីឆ្វេងទៅស្ដាំ៖ ការប្រកាស ដាក់ឲ្យសួរពីតម្លៃកាំភ្លើង និងលោក ហ៊ុន បញ្ញាបុត្រ ចៅជីដូនមួយ របស់លោក ហ៊ុន សែន។ (រូបថតលើហ្វេសប៊ុក)


សារមួយជាមួយនឹងរូបថត ចំនួនពីរសន្លឹក ដែលលោក ហ៊ុន បញ្ញាបុត្រ បានបង្ហោះនៅលើ​គណនី​របស់លោក បានសរសេរជាភាសាអង់គ្លេស ប៉ុន្មានម៉ាត់យ៉ាងដូច្នេះថា៖ «Inbox for Price. XDS-45» ដែលមាន​ន័យ​ថា «ផ្ញើរ​សារ​ជាឯកជនមក បើចង់ដឹងពីតម្លៃ របស់កាំភ្លើងខ្លី ប្រភេទ XDS-45»។ សារនិងរូបថតនេះ ត្រូវបាន​បង្ហោះ នៅលើគណនី «Hun Panhaboth» កាលពីថ្ងៃទី៣១ ខែសីហាម្សិលម៉ិញ ប៉ុន្តែបានលប់ចេញទៅវិញ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក បន្ទាប់ពីទទួលបាន​ការសាកសួរពីតម្លៃ តាមការបញ្ចេញមតិយោបល់ជាច្រើន ពីសំណាក់​ប្រិយមិត្តរបស់ខ្លួន។
នៅក្នុងគណនីដដែលនេះ គេឃើញលោក ហ៊ុន បញ្ញាបុត្រ ដែលត្រូវជាកូនប្រុស របស់អ្នកស្រី ហ៊ុន ចន្ធូ កូន​ស្រី​លោក ហ៊ុន ណេង (បងប្រុសរបស់លោក ហ៊ុន សែន) បង្ហោះនូវរូបថតមួយចំនួន បង្ហាញថា លោក​មាន​កាន់ នូវ​ប្រភេទ​កាំភ្លើងផ្សេងទៀត។ គេមិនដឹងថា តើលោក ហ៊ុន បញ្ញាបុត្រ ទទួលបាន​អាវុធទាំងនេះ តាម​របៀប​យ៉ាង​ដូចម្ដេចទេ ប៉ុន្តែគេគ្រាន់តែបានដឹងថា លោកបានស្លៀកពាក់​ឯកសណ្ឋាន ជាទាហានមួយរូប ដែល​មាន​ពាក់​ស័ក្ដិ២។

តាមគេហទំព័រ​លក់អាវុធ​ស្របច្បាប់ នៅសហរដ្ឋអាមេរិក ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ អាចចូលទៅ​ពិគ្រោះ​បាន​នោះ បានបង្ហាញថា អាវុធ«​XDS-45» ខាងលើ ជាប្រភេទ «Springfield XD-S 45 3.3» មាន​តម្លៃ​ប្រមាណ​ជា​ជិត​៥០០ដុល្លារ (តម្លៃគ្មានគ្រាប់កាំភ្លើង)។

បើទោះជាការបង្ហោះសារខាងលើ ត្រូវបានអ្នកលេងហ្វេសប៊ុក​គាំទ្រលោក ហ៊ុន សែន មួយចំនួន ជួយនិយាយ​ការពារថា នោះគ្រាន់តែជាការបង្ហោះលេង ឬជាការកំសាន្ដក៏ដោយ តែវាមិនអាច ធ្វើឲ្យអ្នកប្រើប្រាស់​​បណ្ដាញ​សង្គម​ផ្សេងទៀត ទប់ចិត្តមិនធ្វើការរិះគន់បានឡើយ។
គេបានរិះគន់ថា បើទោះជាការបង្ហោះលេងក៏ដោយ តែវាបានបញ្ជាក់យ៉ាងច្បាស់ ពីចរិតហ៊ឺហាមិន​សម​ប្រកប និង​ពី​ការអប់រំ នៅក្នុងក្រុមគ្រួសារ​ញាតិសន្ដាន របស់នាយករដ្ឋមន្ត្រី​កម្ពុជា។ អ្នកខ្លះទៀត បាននិយាយចូល​ជ្រៅ​​បន្ថែម​​ថា នេះជាសញ្ញាណខ្លះៗ នៃក្រុមគ្រួសារមួយ ដែលមានចំណូលចិត្ត តាមបែបយោធានិយម និង​បង្ហាញ​​ពី​​អសមត្ថភាព ក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ នៅកម្ពុជា ដោយហេតុថា សូម្បីចៅនាយករដ្ឋមន្ត្រី ដែល​មាន​​អាយុ​ត្រឹម​​តែ​​ជាង​២០ឆ្នាំប៉ុណ្ណោះ ក៏មានអាវុធយកមកកាន់សំញ៉ែង និងបង្ហោះផ្សាយ​លក់ (?) ជា​សាធារណៈ​យ៉ាង​ងងើល។
តាមពិតទៅ ភាពហ៊ឺហាហ៊ឹកហាក់ របស់ចៅជីដូនមួយ របស់លោក ហ៊ុន សែន មិនមែនមានត្រឹមប៉ុណ្ណឹងទេ។គេហទំព័រក្នុងស្រុកមួយ បានស្រង់សំណេរបស់លោក ហ៊ុន បញ្ញាបុត្រ ដែលបានសរសេរប្រាប់គេឯង នៅលើ​គណនី​ហ្វេសប៊ុក​​របស់លោក កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំកន្លងទៅ មកបញ្ជាក់ថា រថយន្ដប្រភេទ «Audi A8» ដែល​ជា​អំណោយ​របស់ម្ដាយលោក និងដែលលោកកំពុងជិះសព្វថ្ងៃនេះ មានតម្លៃប្រមាណជា ២១០ ០០០ ដុល្លារ​អាមេរិក ដោយ​មិនរាប់​បញ្ចូល ទាំងស្លាកលេខ ភ្នំពេញ 2AZ- 2222 ដែលធ្វើអស់តម្លៃ រហូត​ដល់​ទៅ ១២០០០ ដុល្លារ​អាម៉េរិក​នោះ​ផងទេ៕


ប្រភព.http://monoroom.info/news/post/7463#XoG5Y6XowypTpjIz.99
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code