-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
2016-Aug-23

         ចិនសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងតម្កល់ឧត្តមភាពដ៍អស្ចារ្យ និងលុបបំបាត់ផែនការរបស់ខ្លួន ដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីលរយៈចម្ងាយឆ្ងាយនៅកូរ៉េខាងត្បូង។
         លោក លី ស៊ូឆេង មេបញ្ជាការកងទ័ពរំដោះប្រជាជនចិនបានធ្វើអត្ថាធិប្បាយ នៅពេលជួបជាមួយលោក ម៉ាក មៀល័រ មេបញ្ជាការកងទ័ពអាមេរិកនៅក្នុងទីក្រុងប៉េកាំង។
         លោក មៀល័រ បានធ្វើទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ក្នុងពេលកើតមានភាពតានតឹងដោយផែនការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល។ មន្ត្រីយោធាអាមេរិករូបនេះមកទស្សនកិច្ចនៅចិន កូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃទី២៣ ខែសីហានេះ។ នៅក្នុងកូរ៉េខាងត្បូង លោក មៀល័រ នឹងទទួលបច្ចុប្បន្នភាពផែនការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលធុន THAAD ។
         លោក លី បានថ្លែងថាបញ្ហាសមុទ្រចិនខាងត្បូង តៃវ៉ាន់ និងការដាក់ពង្រាយប្រព័ន្ធការ ពារមីស៊ីលធុន THAAD នឹង «ងាយស្រួសធ្វើឲ្យប៉ះពាល់ទំនាក់ទំនងចិន-អាមេរិក»។
         លោក លី បានបញ្ជាក់ថា«ទំនាក់ទំនងយោធា និងយោធា បានរួមវិភាគទានយ៉ាងច្រើនដល់ការអភិវឌ្ឍទំនាក់ទំនងចិន អាមេរិកឲ្យកាន់តែប្រសើរឡើង។ ចិនសង្ឃឹមថាយោធានៃប្រទេសទាំងពីរនឹង «ជំរុញកិច្ចសហប្រតិបត្តិការលុបបំបាត់ភាពខ្វែងគំនិតគ្នា ហើយគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យនានា»។
         លោក មៀល័រ បានប្រាប់លោក លី ថាលោកសង្ឃឹមថាយោធានៃប្រទេសទាំងពីរពង្រឹងការផ្លាស់ប្តូរ និងជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកបន្ថែមទៀត។ (chinadaily.com.cn)
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code