-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f



ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​ចង់​អភិវឌ្ឍ​យន្តហោះ​ F-15 ចំនួន​២០០​គ្រឿង ឲ្យ​មាន​សមត្ថភាព​ផ្ទុក​គ្រាប់​មីស៊ីល​បាន​ច្រើន​ជាង​មុន​ទ្វេ​ដង ដើម្បី​ត្រៀម​ខ្លួន​ក្រែង​មាន​ការ​ប៉ះទង្គិច​គ្នា​ណា​មួយ​ជាមួយ​កងទ័ព​អាកាស​ចិន ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​កើត ។

ក្រសួង​ការពារ​ជាតិ​អាច​នឹង​ដាក់​សំណើ​សុំ​កញ្ចប់​ថវិកា​បន្ថែម ដើម្បី​ពង្រឹង​សមត្ថភាព​ផ្ទុក​មីស៊ីល​របស់​យន្តហោះ F-15 ដែល​ផលិត​ឡើង​ដោយ​អាមេរិក ហើយ​ដំណើរ​ការ​ដោយ​កងកម្លាំង​ស្វ័យ​ការពារ​អាកាស​ជ៉ុន (ASDF) ដែល​ការ​ដើម្បី​ពង្រឹង​សមត្ថភាព​លើក​នេះ គឺ​បន្ថែម​លទ្ធភាព​ផ្ទុក​មីស៊ីល​បាញ់​ពី​អាកាស​ទៅ​ក្នុង​អាកាស ពី​៨​គ្រាប់ ឲ្យ​ឡើង​ដល់​១៦​គ្រាប់ ក្នុង​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​ៗ ក៏​ដូចជា​ជួសជុល​ស្លាប​យន្តហោះ ​និង​ផ្នែក​ខ្លះ​ទៀត ដើម្បី​ពន្យារ​រយៈ​ពេល​ប្រើប្រាស់ ។

មក​ទល់​ពេល​នេះ កងកម្លាំង​ស្វ័យ​ការពារ​អាកាស​របស់​ជប៉ុន មាន​ដំណើរ​ការ​យន្តហោះ F-15 ២០០​គ្រឿង​ហើយ ដើម្បី​ប្រយុទ្ធ និង​ហ្វឹកហាត់​ក្នុង​ស្ថានភាព​ខុស​គ្នា ក្នុង​នោះ​ដែរ​វា​ក៏​មាន​យន្តហោះ​ចម្រុះ​តួនាទី Mitsubishi F-2 ចំនួន​៩០​គ្រឿង និង​យន្តហោះ​អភិវឌ្ឍ​ថ្មី F-16 មួយ​គ្រឿង​ផង​ដែរ ។ ក្នុង​ខណៈ​នេះ​ដែរ កញ្ចប់​ថវិកា​ថ្មី​សម្រាប់​ឆ្នាំ​២០១៧ ត្រូវ​បាន​គេ​ដឹង​ថា មាន​ដល់​ទៅ​៥១​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​មិន​រាប់​បញ្ចូល​ការ​ចំណាយ ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ​ F-35 ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត​ ។

បញ្ហា​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​កើត កំពុង​តែ​ស្ទុះ​ឡើង​ជា​លំដាប់ ដោយ​ភាគី​ទាំង​ចិន និង​ជប៉ុន ចាប់​ផ្ដើម​ដំឡើង​សាច់​ដុំ​ដាក់​គ្នា​រឹត​តែ​ខ្លាំង ជាក់ស្ដែង​ចិន​បាន​ធ្វើ​សម​យុទ្ធ​ជើង​ទឹក ដោយ​មាន​ប្រើ​មីស៊ីល និង​នាវាចម្បាំង​ជា​ច្រើន​ទៀត រីឯ​ជប៉ុន​វិញ គេ​បាន​ចាប់ផ្ដើម​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​រឹត​តែ​ខ្លាំង ក្នុង​នោះ​ដែរ គេ​ក៏​ស្នើ​ឲ្យ​មាន​ការ​ផលិត​នាវា​ល្បាត​ដែនទឹក ឲ្យ​រឹត​តែ​ច្រើន​ជាង​មុន​ដែរ ដើម្បី​ល្បាត​ដែនទឹក​ក្បែរ​កោះ​ជម្លោះ Diaoyu ឬ​ Senkaku ៕

  រក្សាសិទ្ធិគ្រប់​យ៉ាង​ដោយ​គេហទំព័រ Kqube.net
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code