នេះជារូបរបស់ជនសង្ស័យ ដែលប្លន់យកទូរស័ព្ទដៃស៊េរីទំនើប៧គ្រឿង កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចហាងលក់ទូរស័ព្ទយីហោ លឹម ហាវ ដែលមានអាសយដ្ឋានផ្ទះលេខ៧៨អា ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ១គ្រឿង ពាក់ស្លាកលេខ កណ្ដាល 1J-5094 បានជិះចូលទៅហាងលក់ទូរស័ព្ទ លឹម ហាវ សួររកទិញទូរស័ព្ទស៊េរីទំនើប៣គ្រឿង បន្ទាប់ពីសួរតម្លៃនិងតថ្លៃបានបន្តិច ស្រាប់តែបុរសរូបនោះ បានដកកាំភ្លើងភ្ជង់ម្ចាស់ហាងឲ្យយកបន្ថែម៤ គ្រឿងទៀត សរុប៧គ្រឿង រួចរត់បម្រុងឡើងជិះម៉ូតូគេចខ្លួន តែត្រូវម្ចាស់ហាងស្រែកចោរៗផ្អើលឆោឡា ធ្វើចោរនោះភ័យស្លន់ស្លោរចោលម៉ូតូរត់គេចខ្លួនចូលក្នុងផ្សារនាគ មាសបាត់ស្រមោល ។
សូមបងប្អូនជួយ Share បន្តផង !
(រូបភាពពីម្ចាស់ហាងលក់ទូរស័ព្ទ លឹម ហាវ )
(រូបភាពពីម្ចាស់ហាងលក់ទូរស័ព្ទ លឹម ហាវ )