-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ថ្កោលទោស​អាមេរិក ពី​យុទ្ធសាស្ត្រ​នៃ​ការបញ្ជូន​យន្តហោះ​ទម្លាប់​គ្រាប់បែក​​B-1B​និង​B-2A​កាល​ដើម​ខែ​សីហា​នេះ ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​Anderson Air Force Base​ស្ថិត​នៅ​កោះ Guam ដែល​ជា​ការ​បញ្ជូន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​KCNA​។​

​ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​នុយក្លែអ៊ែរ​ទៅ​កាន់កោះ Guam​ដែល​ស្ថិតនៅ​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ ធ្វើឡើង​បន្ទាប់​ពី​អាមេរិក​និង​កូរ៉េខាងត្បូង បាន​សម្រេច​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD​នៅ​កូរ៉េ​ខាងត្បូង ដើម្បី​ការពារ​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​។ បើ​តាម​កូរ៉េខាងជើង ការតំឡើង​រិទ្ធ​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នាពេលនេះ គឺជា​យុទ្ធសាស្ត្រ​អាក្រក់ ដែល​មិន​ត្រឹម​តែ​បង្ហាញ​យ៉ាងច្បាស់ ធ្វើឡើង​ក្នុង​គោលបំណង ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែមទាំង​មានបំណង ទប់ស្កាត់ អំណាច​របស់​រុស្ស៊ី​និង​ចិន នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ដើម្បី​រក្សា​អនុភាព​របស់ខ្លួន​នៅក្នុង​តំបន់​ផងដែរ​។​

​យ៉ាងណា​ក៏​ដោយ​កូរ៉េ​ខាងជើង ក៏​មិន​នៅ​ស្ងៀម​ដែរ នឹង​ឆ្លើយតប​ការគំរាមកំហែង​របស់​អាមេរិក ដើម្បី​ការពារ​អធិបតេយ្យភាព​និង​សន្តិសុខ​ប្រទេស​របស់​គេ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨​សីហា កូរ៉េ​ខាងត្បូង​និង​អាមេរិក​បាន ប្រកាស​តំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នៅ​ចុង​ឆ្នាំ​ក្រោយ​។ គេ​ង្កេ​ត​ឃើញថា ៥​ថ្ងៃ​ក្រោយ​ការប្រកាស​នេះ ទីតាំង​ដែល​ត្រូវ​តំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ស្ថិតនៅ​Seongju​ចម្ងាយ​ប្រមាណ​២៥០​គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល​​ ត្រូវបាន​រចនា​ឡើង។​

ចិន​កំពុង​មិន​ពេញចិត្ត​សកម្មភាព​របស់​អាមេរិក ដែល​លូកដៃ​ចូល​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ស្រាប់​ផង បាន​ប្រតិកម្ម​ភ្លាមៗ ដោយ​លើកឡើង​ថា ធ្វើ​បែប​នេះ​នឹង​គំរាមកំហែង​ដល់​សន្តិសុខ​របស់​ចិន​។ ចំណែក​រុស្ស៊ី​ដែល​ជា​មិត្ត​របស់​ចិន ក៏​មិន​ពេញចិត្ត​ដែរ សុទ្ធតែ​អះអាងថា សកម្មភាព​របស់​អាមេរិក​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​របស់​គេ ហើយ​រុស្ស៊ី​ថា​នឹង​ឆ្លើយតប​វិញ តាមរយៈ​ការ​ដាក់​ពង្រាយ​អង្គភាព​យោធា​មួយ រួម​មាន​មី​ស៊ី​ល​ផងដែរ នៅ​ភាគ​ខាងកើត​តំបន់​៕
ប្រភព.http://vayofm.com/news/detail/71355-863716087.html
... ...
!More Information


More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code