ខេត្តរតនគិរី៖ ឧកញ៉ាសី កំពុងតែ ល្បីល្បាញ សុះសាយ ថាជាមេខ្លោង កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ នៅតំបន់ ភូមិភាគឥសាន្ត ដែលសកម្មភាព នេះត្រូវបាន គេលើកឡើងថា កំពុងតែ ផ្គើនបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។
មានការ លើកឡើង និងរិះគន់ ថា ឧកញ៉ា សី បានប្រើបាស់ រថយន្តធំៗដឹកឈើ ទៅលក់ នៅតាម បណ្ដាខេត្ត ក្រុងមួយចំនួន មិនញញើតទៅ បទបញ្ជារ បន្តិចសោះឡើយ។ការកាប់ បំផ្លាញព្រៃឈើ នោះត្រូវបាន ប្រភពធ្វើការ អះអាងថា នៅតំបន់ អភិរក្សព្រៃឈើ នឹងឧទ្យានជាតិ ផ្សេងៗនៅ ក្នុងខេត្តរតនគិរី។
យោងតាម ប្រភព បង្ហើបថា ឯកសារនឹងអាជ្ញាប័ណ្ណ នាំឈើចេញ១យីឌុប តែ១៨ម៉ែត្រគូប តែប៉ុណ្ណោះ។ ប៉ុន្តែគេសង្កេតឃើញ រថយន្តយីឌុប ប្រភេទយក្ខផ្ទុក ឈើគ្រឿង ផ្ទះ៣០ទៅ៤០គូប ឯណោះនេះ ហើយធ្វើឲ្យលើសទម្ងន់បណ្តាលឲ្យខូចផ្លូវបាត់ស្ពាន ដែលរាជរដ្ឋាភិបាល កំពុងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពានថ្នល់ ជាដើមក៏លោកឧកញ៉ា សី មិនខ្វល់ពីការខូចខាតផ្លូវ ថ្នល់នឹងបាត់ ស្ពាននោះដែរ។
ចំពោះលោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាល ព្រៃឈើគ្រប់គ្រង ៣ស្រុកលំផាត់ ស្រុកកូនមុំ នឹងក្រុងបានលុង មិនដែលបើកភ្នែក មើលការកាប់ បំផ្លាញព្រៃឈើ ក្នុងដែនគ្រប់គ្រង របស់លោកឡើយ។
http://www.srpostnews.com/cambodia-news/4211.html