-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
អណោចអធ័មណាស់ សត្វឆ្កែរាប់រយក្បាលត្រូវគេដាក់ថ្នាំបំពុលដើម្បីសម្លាប់ នៅប្រទេសប៉ាគីស្ថាន ដោយសារតែវាគជាឆ្កែអនាថាគ្មានច្បាស់គ្រប់គ្រង។
តាមប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថា អ្នកដែលសម្លាប់សុនខគឺវាជាក្រុមមន្ត្រីតែម្តង ដែលបានបំពុលសត្វឆ្កែអស់រាប់រយក្បាល នៅក្នុងទីក្រុង ការ៉ាជី ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានដើម្បីកុំអោយឆ្កែទាំងនោះខាំគេខាំឯងអស់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗដូចមុនទៀត។
រូបថតជាច្រើនសន្លឹកបានបង្ហាញពីសាកសពសត្វឆ្កែត្រូវបានគេប្រមូលដាក់ផ្តុំគ្នានៅតាមដងផ្លូវដែលពូកកម្មករចាប់ផ្តើមនាំគ្នាប្រមូលដាក់រថយន្តដើម្បីយកទៅកប់ចោល។
លោក Sattar Javed  អ្នកនាំពាក្យអាជ្ញាធរក្រុងបាននិយាយថា « គ្រាន់តែនៅក្នុងតំបន់តែពីរទេនៅក្នុងទីក្រុង Karachi គេបានសម្លាប់សត្វឆ្កែយ៉ាងហោចណាស់ 700 ក្បាលឯណោះគ្រាន់តែរយៈពេលពីរបីថ្ងៃ»។
2016-08-05_094626
ក្រុមមន្ត្រីបានប៉ាន់ប្រមាណថាប្រតិបត្ដិការដាក់ថ្នាំបំពុលដែលចាប់ផ្តើមនៅសប្តាហ៍នេះបានសម្លាប់សត្វឆ្កែគ្មានម្ចាស់អស់រាប់ពាន់ក្បាលមកហើយ តែវាមិនទាន់មានរបាយការណ៏ជាក់លាក់ណាមួយឡើងនៅក្នុងស្រុកទាំង 6។
ទន្ទឹមនឹងការដាក់ថ្នាំបំពុលតាមសាច់មាន់អោយសុនខស៊ីរហូតដល់ស្លាប់នេះ វាត្រូវបានសកម្មជនការពារសិទ្ធសត្វនៅក្នុងប្រទេសប៉ាគីស្ថាននេះថ្កោលទោសយ៉ាងខ្លាំងផងដែរ តែរដ្ឋាភិបាលបានពន្យល់ថា វាគឺជាការចាំបាច់ណាស់ដែលធ្វើបែបនេះ ព្រោះដើម្បីការពារកុំអោយឆ្កែអានាថាទាំងនោះដើរខាំប្រជាពលរដ្ឋដូចមុនទៀត។
2016-08-05_094251
ចំពោះរបាយការណ៏នៃការវាយប្រហានេះដែរ លោកបណ្ឌិត Seemin Jamali ដែលជាប្រធានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងតំបន់មានឈ្មោះថា Jinnah បានអោយដឹងថា កាលពីឆ្នាំមុនគឺមានអ្នកជម្ងឺជា 6500 នាក់ហើយដែលត្រូវបានសត្វឆ្កែខាំ ហើយនៅក្នុងឆ្នាំនេះគឺឃើញមាន  3700 ករណី៕
2016-08-05_094537
2016-08-05_094423
2016-08-05_094335
ប្រែសម្រួលពី៖ArabNews
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code