-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


លោកស៊ីមសំអាតបញ្ជាឲ្យកូនចៅគាបយកលុយពីពលរដ្ឋ តាមការធ្វើលិខិតឆ្លងដែនពី៨០០បាត(9ម៉ឺន) ទៅ១៦០០បាត(17ម៉ឺន) ផ្គើននឹងអនុសាសន៍របស់រាជរដ្ឋាភិបាល 

IMG_20160806_110253

ក្រុងប៉ោយប៉ែត ៖ ថ្មីៗនេះមានសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅច្រកអន្តរជាតិ ក្រុងប៉ោយប៉ែត កើតមាន
អំពើពុករលួយ ជាពិសេសគឺកន្លែប៉ូលិសអន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង ដោយលោក ស៊ីម សំអាត បាន
បញ្ជាឲ្យកូនចៅរបស់ខ្លួន គាបប្រជាពលរដ្ឋ តាមរយ:ធ្វើលិខិតឆ្លងដែន ទង្វើនេះកំពុងផ្គើន នឹងអនុសាសន៍​​
របស់រាជរដ្ឋាភិបាល ជាពិសេសគឺផ្គើនទៅនឹងអនុសាសន៍ សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​
តែម្ដង ដោយមន្ត្រីប៉ូលិសទាំងនោះ ពោលពាក្យថា ពួកគេមិនត្រូវខ្លាចអ្នកណា ឬស្ដាប់អ្នកណាក្រៅពី មេរបស់
គេ គឺលោក ស៊ីម សំអាត នេះទេ។
ប្រភពពីមន្ត្រីប៉ូលិសអន្តោប្រវេសន៍ មួយរូបដែរស្មោះត្រងនឹងរាជរដ្ឋាភិបាល ដោយសុំមិនបញ្ចេញឈ្មោះ បាន
ប្រាប់មកសារព័ត៌មាន យើងថា ពាក់ព័ន្ធដ៊ធ្វើលិខិតឆ្លងដែន រាជរដ្ឋាភិបាល បញ្ជានឹងកំ
ណត់តំលៃ ជូនបងប្អូនប្រជាពលរដ្ឋ តែតំលៃត្រឹមតែ ២៥០០០៛ ( ពីរម៉ឺនប្រាំពាន់រៀល ) តែប៉ុណ្ណោះ ក៍ប៉ុន្តែ
ត្រូវបានលោក ស៊ីម សំអាត បើកដៃឲ្យកូនចៅ នឹងមេខ្យល់តាមរយ: កូនចៅរបស់ខ្លួន ឲ្យយកក្នុងតម្លៃលិខិត
ឆ្លងដែន ពីប្រជាពលរដ្ឋចាប់ពី ៨០០បាត ទៅ១៦០០បាត(17ម៉ឺន) ហើយសំរាប់តម្លៃវ៉ៃត្រាចេញ ឬចូលតម្លៃ៥០បាត
បើលុយខ្មែរ ត្រូវបានពួកគេកាត់ទឹក ស្មើនឹង9០០០០រៀល(ប្រាំបួនម៉ឺនរៀល) ដោយឡែកពលរដ្ឋធ្វើកាត ចូលទៅផ្សារលុងក្លឿ
( ផ្សារថៃ ) ត្រូវបានកំណត់ឲ្យបង់តម្លៃ ២០០បាត សំរាប់ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត។​
ពលរដ្ឋជាច្រើននៅក្រុប៉ោយប៉ែត បានសម្ដែងនូវការមិនពេញចិត្ត ទៅនឹងទង្វើរបស់ លោក ស៊ីម សំអាត ប្រ
ធានការិយាល័យអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថាជាសកម្មភាពបំពេញការងារ ដើម្បីតែផលប្រ
យោជន៍ ផ្ទាល់ខ្លួននឹងបក្យពួកខ្លួនប៉ុណ្ណោះ។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត បានសុំឲ្យរាជរដ្ឋាភិបាល នឹងក្រសួងប្រឆាំងអំពើពុករលួយ ដាក់ការអង្កេត នឹង
មានវិធានការណ៍ ដើម្បីចាត់ការនូវទង្វើ របស់លោក ស៊ីម សំអាត ផងដើម្បីជួយសម្រួល នឹងកាត់បន្តយ នៅ
ទុកលំបាករបស់ពួកគាត់។
គួបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋខាងលើ សារព័ត៌មានយើង មិន
អាចសំការបំភ្លឺ ណាមួយពីលោក ស៊ីម សំអាត ប្រធានការយាល័យអន្តោប្រវេសន៍ អន្តរជាតិប៉ោយប៉ែត បានទេ
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ ដោយសារព័ត៌មានយើង ធ្វើការទូរស័ព្ទ ទៅទូរស័ព្ទដៃរបស់លោក ជា
ច្រើនដង ចូលតែគ្មាអ្នកលើក កាលពីវេលាម៉ោង៤ នឹង២៣នាទី រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ៕
IMG_20160806_110250
http://www.khmeryouthnews.com/2016/08/06/21124.html
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code