-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
(ភ្នំពេញ)៖ ខណៈដែលការស្លាប់ របស់អតីតតារាសម្តែង លោក ហង្ស ផល្លីមធុរ៉ា ទើបតែកន្លងផុតបានប្រមាណ៤ឬ៥ថ្ងៃ និងត្រៀមរៀបចំធ្វើបុណ្យគំរប់ខួប៧ថ្ងៃ នៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ដែលបានស្លាប់ទៅហើយនោះ តារាសម្តែងល្បីឈ្មោះលោក សាវិន ហ្វីលីព បានប្រកាសតាមបែបស្រមើស្រមៃ ចេញពីក្នុងចិត្តឲ្យមហាជន និងសិល្បករ-សិល្បការិនីខ្មែរ ចូលរួមពិធីបុណ្យគំរប់ខួប៧ថ្ងៃ របស់លោក ហង្ស ផល្លីមធុរ៉ា ឲ្យបានច្រើនកុះករ ដូចពិធីខួបកំណើតរបស់កញ្ញា ពៅ លីដា កាលពីយប់មិញ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុសលោក សាវិន ហ្វីលីព បានសរសេរបង្ហោះ ជាសាធារណៈថា «យប់មិញជួបស្រីស្អាត ប៉ុបពី! អូយចង់លង់ នៅខួបកំណើតកញ្ញា ពៅ លីដា។ ពិធីយប់មិញនេះ មានអ្នកសិល្បៈចាស់ថ្មីចូលរួមច្រើនមែនទែន មិនគួរឲ្យជឿ ខ្ញុំឆ្លៀតទៅក្រោយគេ ប្រហែលម៉ោង៩កន្លះយប់ ព្រោះជាប់ថតរឿង “ភ្លៀងមួយតក់” ផលិតដោយ SEATV»។
ទន្ទឹមនឹងការលើកឡើងដូច្នេះ លោក សាវិន ហ្វីលីព ក៏បានបន្ថែមថា «ខ្ញុំចេះតែលួចគិតឆ្កួតៗតែម្នាក់ឯងថា បើអ្នកសិល្បៈទាំងអស់នេះ នាំគ្នាទៅចូលរួមបុណ្យ៧ថ្ងៃ របស់តារាសម្តែងដែលក្របំផុត គឺលោក ហង្ស ផល្លីមធុរ៉ា នៅថ្ងៃអាទិត្យខាងមុខនេះ មិនដឹងវិញ្ញាណក្ខន្ធសពសប្បាយចិត្តយ៉ាងណាទេ?»។
សូមជម្រាបជូនថា អតីតតារាសម្តែងប្រុសល្បីឈ្មោះ ទស្សវត្សរ៍ទី៩០លោក ហង្ស ផល្លីមធុរ៉ា បានទទួលមរណៈភាព ក្នុងវ័យ៥២ឆ្នាំហើយ កាលពីព្រឹកថ្ងៃទី១ខែសីហា ឆ្នាំ២០១៦នេះ ដោយជំងឺដុះសាច់ក្នុងខួរក្បាល។ ដោយឡែកសម្រាប់ពិធីបុណ្យគំរប់ខួប០៧ថ្ងៃ របស់លោក ហង្ស ផល្លីមធុរ៉ា ត្រៀមធ្វើឡើង នៅថ្ងៃអាទិត្យទី០៧ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ៕
160803-star-yuri1-1470193767304 - Copy - Copy
160803-star-yuri1-1470193767304 - Copy160803-star-yuri1-1470193767304160803-star-yuri1-1470193767304---Copy---Copy
ប្រភព ៖ khmertalking
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code