-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ប្រទេសចិន និងរុស្ស៊ី បានព្រមានសហរដ្ឋអាមេរិកអំពីការបាត់បង់ឧត្តមភាពរបស់ខ្លួន ចំពោះការចចេសដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលធុន THAAD នៅលើឧបទ្វីបកូរ៉េ។
         ប្រទេសចិន និងរុស្ស៊ី ប្រឆាំងនឹងផែនការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលជាន់ខ្ពស់អាមេរិកនៅលើ ឧបទី្វបកូរ៉េ ដែលធ្វើឲ្យគ្រោះថ្នាក់សន្តិសុខជាតិរបស់ចិន និងរុស្ស៊ី ហើយប្រឈមនឹងតុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់។
         សេចក្តីសម្រេចរួមរបស់អាមេរិក និងកូរ់េខាងត្បូងត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃខែលការពារប្រឆាំងមីស៊ីលទូទៅដែលជាបំណងរបស់សហរដ្ឋអាមេរិក ដើម្បីបម្រើអនុត្តរភាពអាមេរិក។ ទង្វើការពារកូរ៉េខាងត្បូងពីការគម្រាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដែលមិនមែនជាបំណងរបស់ចិន និងរុស្ស៊ីទេ។
         ប្រព័ន្ធការពារប្រឆាំងមីស៊ីលធុន THAAD នេះ អាចជ្រៀតជ្រែកចូលទៅក្នុងទឹកដីចិន និងរុស្ស៊ីយ៉ាងងាយស្រួល ដែលសហរដ្ឋអាមេរិកពិចារណាក្រុមអ្នកប្រឈមសំខាន់ៗចំពោះឧត្តម ភាពរបស់ខ្លួន (អាមេរិក)។
         ការដាក់បង្រាយប្រព័ន្ធការពារមីស៊ីលបែបនេះនឹងបង្ខំឲ្យមានវិធានការប្រឆាំងតបត និងការប្រឡងប្រណាំងសព្វាវុធដោយផ្ទុះឡើងនូវសង្គ្រាមត្រជាក់ថ្មីមួយនៅក្នុងតំបន់។ ក្រុមអ្នកវិភាគរុស្ស៊ី ជឿជាក់ថាបញ្ហានេះគឺជាការបង្កសង្រ្គាមយោធាយ៉ាងគ្រោះថ្នាក់បំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនៅតំបន់អាស៊ីឥសាន។
         ការជឿជាក់នយោបាយអាចត្រូវបានដោះស្រាយ។ ចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៍លូតលាស់អាចត្រូវបានបំផ្លាញ និងសន្តិសុខតំបន់អាចធ្វើឲ្យកាន់តែអាក្រក់។
         នៅពេលឧបទ្វីបកូរ៉េដើរតួនាទីសំខាន់ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយអន្តរជាតិ វាស្ថិតនៅក្នុងផលប្រយោជន៍របស់ចិន និងរុស្ស៊ី ដើម្បីថែរក្សាស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។ 
         សហរដ្ឋអាមេរិកមិនគួរមើលងាយការសម្រេចចិត្តរបស់ចិន និងរុស្ស៊ី ដើម្បីការពារផល ប្រយោជន៍សន្តិសុខយុទ្ធសាស្ត្ររបស់ពួកគេទេ។ ប្រទេសទាំងពីរកំពុងសម្របសម្រួលយ៉ាងជិតស្និតជាងពីពេលមុខ ដែលនឹងបម្រើគោលការណ៍ប្រឆាំងនឹងប្រព័ន្ធការពារមីស៊ីលធុន THAAD នេះ។
         ចំពោះទីក្រុងវ៉ាស៊ីនតោន កិច្ចខំប្រឹងប្រែងប្តូរផ្តាច់របស់ខ្លួនចំពោះខែលការពារប្រឆាំងនឹងមីស៊ីលក៍បង្ហាញនូវការខ្វល់ខ្វាយអំពីឥទ្ធិពលបដិសេធរបស់វានៅក្នុងពិភពលោក និងការបាត់បង់ជំនឿក្នុងការថែរក្សាទឹកដីរបស់ខ្លួនឲ្យមានសុវត្ថិភាព។ ទោះបីជាយ៉ាងនេះក៍ដោយ ក៍ការពារសន្តិសុខផ្ទាល់របស់ខ្លយន នៅពេលដាក់ប្រទេសដទៃក្នុងស្ថានភាពគ្រោះថ្នាក់ គឺមិនអាចអត់ធ្មត់បានទេ។
ប្រភព:onenewson
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code