កញ្ញាធី សុវណ្ណថា ប្រធានអង្គការយុវជន និងកិច្ចការសង្គម បាននិយាយនៅចំពោះ មុខលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា ការបាត់បង់ព្រៃឈើ មួយចំនួន ជាស្នាដៃ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ។ ការកាប់ព្រៃឈើនេះ ដោយសារតែប្រជាពលរដ្ឋទាំងនោះ មិនសូវបានសិក្សាយល់ដឹងច្រើន ពីព្រៃឈើ។ ម្យ៉ាងវិញទៀត ពួកគាត់មិនចេះជំនាញអ្វីផ្សេងក្រៅពីការពឹងផ្អែកលើធនធានធម្មជាតិ ព្រៃឈើទាំងនេះ។ កត្តាទាំងនេះ ជាមូលហេតុជំរុញឲ្យប្រជាពលរដ្ឋទាំងនោះ ឈានដល់ការកាប់ព្រៃឈើ ដោយយកប្រាក់ចិញ្ចឹមជីវិត។
ទន្ទឹមនឹងនេះ កញ្ញាធី សុវណ្ណថា ក៏បានស្នើដល់រដ្ឋាភិបាល យកចិត្តទុកដាក់ ជួយបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការប្រកបរបរ និងមុខជំនាញផ្សេង ក្រៅពីការពឹងផ្អែកលើធនធានធម្មជាតិ។
ការអះអាង និងស្នើសុំយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធាន ធម្មជាតិ នៅវិមានសន្តិភាព នាថ្ងៃទី២២ សីហានេះ៕ ដោយៈសៅ វិសាល
ប្រភព.vayofm