កូរ៉េខាងជើងនិយាយថាកូរ៉េខាងត្បូងនឹងត្រូវបង់ខាតចំពោះសមយុទ្ធបាញ់ផ្លោងកាំភ្លើងធំកាលពីថ្ងៃព្រហស្បតិ៍។
កូរ៉េខាងជើងបានហៅកូរ៉េខាងត្បូងថាជា «ឈ្មួញសង្គ្រាម» និងបានស្តីបន្ទោសកូរ៉េខាងត្បូងក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ចំពោះការធ្វើសមយុទ្ធបាញ់ផ្លោងទ្រុងទ្រាយធំនៅក្បែរឧបទ្វីបកូរ៉េ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង បាននិយាយថាពេលវេលានៃការធ្វើសមយុទ្ធ និងប្រភេទនៃកម្រិតបង្ហាញការប៉ុនប៉ងដោយកូរ៉េខាងត្បូង ដើម្បីបង្កើនការគាបសង្កត់យោធាមកលើកូរ៉េខាងជើង និងបង្កភាពតានតឹង។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានបញ្ជាក់ថា «ទង្វើយោធាឥតគិតរបស់កងកម្លាំងអាយ៉ង កំពុងចងភ្ជាប់បុគ្គលិករដ្ឋ និងប្រជាជនកូរ៉េខាងជើង មានកំហឹងយ៉ាងខ្លាំង។ ពួកឈ្មួញសង្គ្រាមនឹងត្រូវចំណាយយ៉ាងច្រើនចំពោះការបង្ករឿងហេតុយោធាឥតគិតរបស់ពួកគេ»។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានបន្ថែមថាសមយុទ្ធនេះផ្តល់ភស្តុតាងថាកូរ៉េខាងត្បូងចង់ធ្វើការវាយប្រហារកូរ៉េខាងជើងដោយមិនប្រាប់ឲ្យដឹងជាមុន។
ការធ្វើសមយុទ្ធនេះបានរលឹកដល់ថ្ងៃបាញ់ផ្លោងដាក់គ្នារវាងកូរ៉េខាងជើង និងខាងត្បូងនៅតំបន់គ្មានកងទ័ពកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។
កាំភ្លើងធំលើរថក្រោះប្រមាណ៣០០គ្រឿង បានចូលរួមធ្វើសមយុទ្ធនេះ ដើម្បីជាការប្រឆាំងនឹងការបង្ករឿងហេតុពីកូរ៉េខាងជើង។
ភាពតានតឹងនៅឧបទី្វបកូរ៉េបានឡើងកម្តៅយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៦ ព្រមទាំងរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កូរ៉េខាងត្បូង និងអាមេរិកគ្រោងធ្វើសមយុទ្ធយោធារួមគ្នានៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីមើលឃើញការគម្រាមកំហែងកាន់តែកើនឡើងពីកូរ៉េខាងជើង។ (RT)
ប្រភព.https://onenewson.com/page/detail/1594
----------------------------------------------------------------------------------------
ប្រៀបធៀបកូរេទាំងពីរមួយសេរីមួយកុម្មុយនិស្ត
North Korea VS. South Korea
North Korea vs South Korea - Army - Military power - Best weapons
Credit :https://www.youtube.com/watch?v=GYr-700uQUQ
