-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ក្រោម​ជំនោរ​ខ្យល់​បក់​វ៉ូៗ​តាម​ដង​ព្រែក​កំពត ក្នុង​ថ្ងៃទី១ នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​គេ​សង្កេតឃើញ​មាន​វត្តមាន​គ្រួសារ​ពីរ​ដែល​មាន​កូន​មក​ប្រឡង កំពុង​អង្គុយ​ពិសា​របាយ​ថ្ងៃត្រង់​ក្បែរ​ស្ពាន​ឥន្ទធនូ​ក្នុង​ក្រុង​កំពត។

អ្នក​មីង​ ងយ ងួន និង​ស្វាមី​ត្រូវជា​ម្ដាយ​ឪពុក​របស់​ប្អូនស្រី សំរិន រស្មី មកពី​វិទ្យាល័យ បិតា​ថវិកា​ជាតិ ដែល​ប្រឡង​នៅ​មណ្ឌល​វឌ្ឍនៈ​វិជ្ជា បាន​និយាយ​ថា៖“ខ្ញុំ​មក​តាំង​ពីព្រឹក… ពេល​ថ្ងៃត្រង់​ទិញ​បាយ​ឲ្យ​កូន ហើយ​ចាំ​ដល់​ល្ងាច​កូន​ចេញ រួច​នាំទៅ​ផ្ទះ​សំណាក់ ទើប​ត្រលប់​ទៅផ្ទះ​វិញ។ តាមពិត​កូន​វា​ថា​មិនបាច់​មក​ទេ តែ​ខ្ញុំ​គិត​ថា ថ្ងៃ​សំខាន់​របស់​កូន មក​លើកទឹកចិត្ត​កូន។

BacII-Kompot-1

អ្នក​មីង​ ធឿន និង​ស្វាមី​របស់​គាត់ ជា​គ្រួសារ​មួយទៀត​មាន​កូន​ប្រុស​ម្នាក់​មក​ប្រឡង​ដែរ​នោះ កំពុងតែ​ហូប​អាហារ​ថ្ងៃត្រង់​ដែល​គាត់​បាន​ក្រោក​ចម្អិន​ដោយ​ខ្លួនឯង និង​នាំគ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​ចម្ងាយ ៥០ គីឡូម៉ែត្រ​ពី​ស្រុក​ឈូក ដើម្បី​យក​អាហារ​ថ្ងៃត្រង់​មក​ឲ្យ​កូន​ឈ្មោះ មាណ វិ​ទ្ធី ប្រឡង​នៅ​មណ្ឌល​ឌី​ប៉ុក​សាមគ្គី ខេត្ត​កំពត។ “កុំ​ឲ្យ​កូន​បាក់​ទឹកចិត្ត ឃើញ​ម៉ែឪ​គេ (អ្នកភូមិ​ជាមួយ) មក​មើល​កូន​គ្រប់គ្នា”៕

BacII-Kompot-2
BaciI-kompot

អត្ថបទ៖ គីម សាយSabaynews

បាក់ឌុប​៖ វិន័យតឹង​ តែ​វិញ្ញាសា​ធូរ ព្រឹក​មិញ

ក្រុម​អ្នក​ចូលរួម​ប្រលង​បាក់ឌុប​បាន​បង្ហាញ​ទឹក​មុខ​រីករាយ​ក្រោយពី​បាន​ចូល​ប្រលង​បាក់​ឌុប​កាល​ពី​ព្រឹកមិញ ព្រោះ​ពួកគេ​ចាត់​ទុក​វិញ្ញាសា​ប្រលង​ថា​ចេញ​មក​ធូរ ហើយ​អាច​ធ្វើ​បាន​ច្រើន ប៉ុន្ដែ ពួកគេ​ក៏​ទទួល​ស្គាល់​ថា វិន័យ​​តឹងរ៉ឹង សម្រាប់​ការ​ប្រលង​បាក់ឌុប​ ២០១៦​នេះ។

BacII-11

យុវតី ជៀវ សុម៉ារី មក​ពី​សាលា​វិទ្យាល័យ​ហ៊ុន សែន សៀមរាប បាន​ប្រាប់​ក្រុម​ការងារ Sabay ថា ការ​ប្រលង​ព្រឹកមិញ​​វិន័យ​តឹងរ៉ឹង ប៉ុន្ដែ វិញ្ញាសា​ ចេញ​មក​គឺ​ធូរ​ច្រើន ដោយ​សិស្ស​ភាគច្រើន​អាច​ធ្វើ​បាន​ចន្លោះ​ពី ៨០-៩០ %។

ស្ដាប់​យុវតី ជៀវ សុម៉ារី និយាយ​ពី​ការ​ប្រលង​ព្រឹកមិញ៖



ក្រុម​សិស្ស​ផ្សេង​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ដែរ​ថា បេក្ខជន​ភាគច្រើន​ឃើញ​វិញ្ញាសា​ប្រលង​ គឺ​ហាក់​មាន​ទឹក​មាត់​លេប​តែ​ម្ដង​ ព្រោះ​ពួកគេ​ព្យាយាម​មើល​មេរៀន និង ធ្វើ​លំហាត់​លំបាកៗ តែ​ពេល​ចេញ​វិញ្ញាសា គឺ​ស្រួល​មែន​ទែន។ ពួកគេ​សង្ឃឹម​ការ​ប្រលង​ច្រើន​នៅ​ព្រឹក​មិញ។

BacII-3

វិញ្ញាសា​ប្រលង​ព្រឹកមិញ មាន​មុខ​វិជ្ជា គីមី ជីវវិទ្យា (វិទ្យាសាស្ត្រ​ពិត) ភូមិវិទ្យា ប្រវត្តិវិទ្យា (វិទ្យាសាស្ត្រ​សង្គម)៕
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code