-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

 មើលមុខមេដឹកនាំយូរជាងគេបំផុតទាំង១០រូប ក្នុងលោកបន្តិចមើល!

   
 
00
មេដឹកនាំប្រទេស ដែលកាន់អំណាចយូរជាងគេទាំង៦

ទោះបីជាប្រទេសមួយមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ក៏ដោយ ប៉ុន្តែប្រទេសមួយចំនួន នៅតែមានមុខបុគ្គលម្នាក់ដដែលបន្តកាន់អំណាចយ៉ាងយូរបំផុត។ មានមេដឹកនាំខ្លះ កាន់អំណាចដុុះស្លែររហូតដល់ជាង៤ទសវត្សរ៍ឯណោះ។ អ្វីដែលគេចាប់អារម្មណ៍ប្រទេសភាគច្រើន ដែលមានមុខមេដឹកនាំប្រទេសដដែលៗ គឺជាប្រទេសដែលក្រីក្រ ហើយប្រទេសខ្លះទៀតជាប្រទេសកុម្មុយនីស្ថ និងផ្តាច់ការជាដើម។ តើមានអ្នកណាខ្លះ ដែលកាន់កាប់អំណាចយូរជាងគេបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ? 

ខាងក្រោម គឺជាមុខមាត់មេដឹកនាំប្រទេសទាំង១០រូប ដែលកាន់អំណាចយូរជាងគេបំផុត ដែលពួកគាត់មិនមែនជាខ្សែរាជវង្សអ្វីឡើយ។ ពួកគាត់ គឺជាប្រមុខរដ្ឋ ឬជាប្រមុខរដ្ឋាភិបាល នៃប្រទេសនីមួយៗ។ សូមមើលមុខពួកគាត់ទាំងអស់គ្នា!

១. លោក Paul Biya ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តី និងជាប្រធានាធិបតីប្រទេស​កាម៉េរូន។ កាន់អំណាច ៤១ឆ្នាំ ពីខែមិថុនា ឆ្នាំ១៩៧០។ ប្រទេសកាម៉េរូន ស្ថិតក្នុងទ្វីបអាហ្រ្វិក មានប្រជាជនប្រមាណ២២លាននាក់ (ឆ្នាំ២០១៣) ដោយប្រជាជនម្នាក់រកបាន ១,២៩៩ដុល្លារក្នុងមួយឆ្នាំ។
1


២. លោក Teodoro Obiang Nguema Mbasogo ជាប្រធានាធិបតីប្រទេសហ្គីណេ។ កាន់អំណាច ៣៧ឆ្នាំ ពីខែសីហា ឆ្នាំ១៩៧៩។ ប្រទេសហ្គីណេ ស្ថិតក្នុងទ្វីបអាហ្រ្វិកដែរ មានប្រជាជនប្រមាណតែជាង១លាន ២សែននាក់ (២០១៥) ប៉ុណ្ណោះ ដោយប្រជាជនម្នាក់រកបាន​៩,៦០៤ដុល្លារក្នុងមួយឆ្នាំ។
2


៣. លោក José Eduardo dos Santos ជាប្រធានាធិបតីប្រទេសអង់ហ្គោឡា។ កាន់អំណាច ៣៦ឆ្នាំ ពីខែកញ្ញា ឆ្នាំ១៩៧៩។ ប្រទេសអង់ហ្គោឡា ស្ថិតក្នុងទ្វីបអាហ្រ្វិក មានប្រជាជនប្រមាណជាង ២៥លាននាក់ (២០១៥) ដោយប្រជាជនម្នាក់រកបាន ៣,៨១៩ដុល្លារក្នុងមួយឆ្នាំ។
3


៤. លោក Robert Mugabe ជាប្រធានាធិបតីប្រទេសហ្ស៊ីមបាវ៉េ។ កាន់អំណាច ៣៦ឆ្នាំ ពីខែមេសា ឆ្នាំ១៩៨០។ ប្រទេសហ្ស៊ីមបាវ៉េ ស្ថិតក្នុងទ្វីបអាហ្រ្វិកដែរ ដោយមានប្រជាជនប្រមាណជាង ១៣លាននាក់ (២០១៥) ដោយប្រជាជនម្នាក់រកបាន ១,០៥៤ដុល្លារក្នុងមួយឆ្នាំ។
4


៥. លោក Ali Khamenei ជាប្រមុខរដ្ឋ និងជាប្រមុខសាសនាប្រទេសអឺរ៉ង់។ កាន់អំណាច ៣៤ឆ្នាំ ពីខែតុលា ឆ្នាំ១៩៨១។ ប្រទេសអឺរ៉ង់ ស្ថិតក្នុងទ្វីបអាស៊ី មានប្រជាជនប្រមាណ៨០លាននាក់ (២០១៦) ដោយប្រជាជនម្នាក់រកបាន ៥,៣០៦ដុល្លារក្នុងមួយឆ្នាំ។
5


៦. លោក ហ៊ុន សែន (Hun Sen) ជានាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។ កាន់អំណាច ៣១ឆ្នាំ ពីខែមករា ឆ្នាំ១៩៨៥។ ប្រទេសកម្ពុជា​ ស្ថិតក្នុងទ្វីបអាស៊ី ដែលមានប្រជាជនជាង១៥លាននាក់ (២០១៤) ដោយប្រជាជនម្នាក់រកបាន ១,១៤៦ដុល្លារក្នុងមួយឆ្នាំ។
6


៧. លោក Yoweri Museveni ជាប្រធានាធិបតី ប្រទេសអ៊ូហ្គង់ដា។ កាន់អំណាច ៣០ឆ្នាំ ពីខែមករា ឆ្នាំ១៩៨៦។ ប្រទេសអ៊ូហ្គង់ដា ស្ថិតក្នុងទ្វីបអាហ្រ្វិក ដោយមានប្រជាជនប្រមាណ៣៤លាននាក់ (២០១៤) ដោយប្រជាជនម្នាក់រកបាន ៦៤៨ដុល្លារក្នុងមួយឆ្នាំ។
President of Uganda Yoweri Museveni attends the Clinton Global Initiative on September 26, 2013 in New York. AFP PHOTO/Mehdi Taamallah        (Photo credit should read MEHDI TAAMALLAH/AFP/Getty Images)


៨. លោក Nursultan Nazarbayev ជាប្រធានាធិបតី ប្រទេស កាហ្សាក់ស្ថាន។កាន់អំណាច ២៧ឆ្នាំ ពីខែមិថុនា ឆ្នាំ១៩៨៩។ កាហ្សាក់ស្ថាន ស្ថិតក្នុងទ្វីបអាស៊ី មានប្រជាជនប្រហែល ១៧លាននាក់ ដោយប្រជាជនម្នាក់រកបាន ១២,៩៥០ដុល្លារក្នុងមួយឆ្នាំ។
8

៩. លោក Islam Karimov ជាប្រធានាធិបតី ប្រទេស អ៊ូប៊េគីស្ថាន។ កាន់អំណាច ២៧ឆ្នាំ ពីខែមិថុនា ឆ្នាំ១៩៨៩។ ប្រទេសនេះស្ថិតក្នុងទ្វីបអាស៊ី មានប្រជាជនប្រមាណ៣១លាននាក់ ដោយប្រជាជនម្នាក់រកបាន ២,២០២ ដុល្លារក្នុងមួយឆ្នាំ។
9


១០. លោក Omar al-Bashir ជាប្រធានាធិបតី ប្រទេស ស៊ូដង់។ កាន់អំណាច ២៧ឆ្នាំ ពីខែមិថុនា ឆ្នាំ១៩៨៩។ ប្រទេសស៊ូដង់ ស្ថិតក្នុងទ្វីបអាហ្រ្វិក មានប្រជាជនជាង ៤០លាននាក់ ដោយប្រជាជនម្នាក់រកបាន ៤,៥០០ដុល្លារក្នុងមួយឆ្នាំ។
11




ដកស្រង់ពី៖ គេហទំព័រ Wikipedia
© រក្សាសិទ្ធិដោយ៖ គេហទំព័រចែកចាយ (jakjay.com
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code