ទីក្រុងប៉េកាំងបានប្រលយពាក្យសកម្មភាពយោធាប្រឆាំងនឹងប្រទេសជប៉ុនអំពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។
ចិនបានព្រមានជប៉ុនមិនឲ្យចូលរួមជាមួយប្រតិបត្តិការសេរីភាពនៃនាវាចរណ៍របស់អាមេរិកនៅសមុទ្រចិនខាងត្បូង។
ទីក្រុងប៉េកាំងត្រូវបានគិតគម្រាមកំហែងជប៉ុនថាចិននឹងធ្វើសកម្មភាពយោធា បើទីក្រុងតូក្យូមិនបោះបង់ចោលជំហរលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ ក្រុមមន្ត្រីចិនត្រូវបានរាយការណ៍ឲ្យពាំនាំយកសេចក្តីព្រមានជូនមន្ត្រីជាន់ខ្ពស់ជប៉ុននៅក្នុងខែមិថុនា។
យោងតាមប្រភពការទូតដែលបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានក្យូដូ លោក ឆេង យ៉ុងហួ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុន បានប្រាប់ជប៉ុនថាជប៉ុនឆ្លងកាត់បន្ទាត់ក្រហម បើនាវាជប៉ុនចូលរួមក្នុងប្រតិបត្តការសេរីភាពនៃនាវាចរណ៍បានធើ្វឡើងដោយអាមេរិកនៅសមុទ្រចិនខាងត្បូង។
លោក ឆេង បានបង្ហាញថាទីក្រុងប៉េកាំងមិនស្ទាក់ស្ទើរចាត់វិធានការយោធាទេ។ ការព្រមាននេះបានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ថ្វីបើឧប្បតិ្តហេតុបានកើតឡើងនៅក្នុងខែមិថុនា។
លោក ឆេង ត្រូវបានដកស្រង់សម្តីប្រាប់មន្ត្រីជប៉ុនថាចិន «នឹងមិនសុខចិត្តបញ្ហាបូរណភាពទឹកដី ហើយមិនខ្លាចការធ្វើសង្គ្រាមយោធាទេ»។
ជប៉ុនគ្មានជាប់ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងទេ ថ្វីបើតំបន់សម្បូរណ៍រ៉ែនេះគឺជាចំណុចក្តៅគគុកនៃជម្លោះទឹកដី រវាងប្រទេសចិន និងប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រូណេ តៃវ៉ាន់។ សមុទ្រចិនខាងត្បូងគឺជាផ្លូវទឹកដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាតដែលមានតម្លៃទឹកប្រាក់៥ទ្រីប៊ីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
យ៉ាងណាក៍ដោយ ជប៉ុន និងចិនមានជម្លោះដណ្តើមទឹកដីដ៍ល្វីងជូរចត់នៅសមុទ្រចិនខាងកើត។
នៅសមុទ្រចិនខាងត្បូង អាមេរិកបានចូលពាក់ព័ន្ធនឹងប្រតិបត្តិការសេរីភាពនៃនាវាចរណ៍ ដោយបញ្ជូននាវាចម្បាំង និងយន្តហោះល្បាតជាច្រើនគ្រឿងតាំងពីខែតុលា ឆ្នាំ២០១៥ ថាជាផ្នែកមួយនៃសមយុទ្ធតម្លើងសាច់ដុំនៅក្នុងតំបន់ និងប្រឆាំងនឹងការឈ្លានពានរបស់ចិន។ បញ្ហានេះបានធ្វើឲ្យចិនខឹងយ៉ាងខ្លាំង ដែលចិនបានគ្រប់គ្រងតំបន់ភាគច្រើននៅសមុទ្រចិនខាងត្បូង។
ជប៉ុនគ្មានផលប្រយោជន៍ក្នុងការចូលរួមដោយផ្ទាល់ជាមួយប្រតិបត្តិការសេរីភាពនៃនាវាចរណ៍របស់អាមេរិក ប៉ុន្តែមិនបានបដិសេធបញ្ជូននាវាស័្វយការពាររបស់ខ្លួនទៅកាន់ដែនទឹកជម្លោះនោះទេ។ ក្រុមមន្ត្រីជប៉ុនបានជំទាស់ថានាវាទាំងអស់អាចត្រូវបានដាក់ពង្រាយតាមរដ្ឋធម្មនុញ្ញ ដរាបណាពួកគេមិនលុបចោលរដ្ឋធម្មនុញ្ញបោះបង់ចោលសង្គ្រាម។
ការព្រមានខ្លាំងៗរបសចិនត្រូវបានគិតថាបានកើតមានក្នុងខែមិថុនានៅចំពេលភាពតានតឹងរឿងជម្លោះដណ្តើមទឹកដីរបស់ចិនជាមួយបណ្តាប្រទេសមួយចំនួន។ នៅថ្ងៃទី១២ ខែកក្កដា តុលាការទីក្រុងឡាអេ បានកាត់ក្តីជម្លោះសមុទ្រចិនខាងត្បូងឲ្យប្រទេសហ្វីលីពីនឈ្នះ។ ចិនបានបដិសេធសេចក្តីសម្រេចនេះ ដោយនិយាយថាតុលាការទីក្រុងឡាអេ គ្មានយុត្ថាធិការ លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះទេ។ (International Business Times)