ឧត្តមនាវីកំពូលរបស់អង់គ្លេសរហស្សនាម First Sea Lord បានព្រមានថាជម្លោះជិតកើតឡើងហើយ ខណៈរូបលោកនិយាយថា ពិភពលោកបច្ចុប្បន្ន "គ្រោះថ្នាក់ និងចលាចល" ជាងពេលណាៗទាំងអស់។
យោធាកំពូលរូបនោះបានចង្អុលទៅរុស្ស៊ី ចិន និងមជ្ឈិមបូព៌ាថាជាតំបន់ដែលអាចផ្ទុះសង្គ្រាម។
លោកបន្ថែមថា "ដរាបណាយើងបង្កើនការវិនិយោគ មិនអ៊ីចឹងទេអង់គ្លេសនឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ជាពិសេសក្នុងកងកម្លាំងជើងទឹក"។
លោកបន្តថា កងទ័ពជើងគោក និងជើងទឹករបស់ចក្រភពអង់គ្លេសមិនទាន់ត្រៀមខ្លួនប្រយុទ្ធនៅឡើយទេ និងពណ៌នាកង្វះខាតនាវារបស់កងទ័ពជើងទឹកថា "ជាក្តីអាម៉ាសរបស់ជាតិ"។
ថ្លែងទៅកាន់វេបសាយ Daily Star Online លោកនិយាយថា "ប្រសិនបើ EU ចាប់ផ្តើមបែកខ្ញែកគ្នា ហើយរឿងមិនល្អកើតឡើងក្នុងតំបន់អឺរ៉ុប ដែលខ្ញុំគិតថាអាចនឹងកើតឡើង តាមប្រវត្តិសាស្ត្រយើងត្រូវតែចំណាយឈាមស្រស់ភ្លាមយ៉ាងច្រើន និងខាតបង់ទ្រព្យសម្បត្តិជាតិយ៉ាងច្រើនពេលចេញច្បាំងក្នុងសង្គ្រាមពីរលើកមកនេះ (សង្គ្រាមលោក)"។
ក្រសួងការពារជាតិបានចេញមកនិយាយការពារខ្លួនចំពោះការត្រៀមខ្លួនរួចរាល់របស់ចក្រភពអង់គ្លេស និងនិយាយថា បានបោះកញ្ចប់ទឹកប្រាក់ ១៧៨ ពាន់លានផោនសម្រាប់ចាប់ផ្តើមផលិតសព្វាវុធទំនើបៗរួចអស់ហើយ៕
ប្រភព៖ Daily Star