-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
2016-Aug-30
 រូបភាព
 a day ago

         លោកស្រី ប៉ាក់ យ៉ុងហេ ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាឲ្យកងទ័ពត្រៀមលក្ខណៈប្រយុទ្ធពេលលេញប្រឆាំងនឹងការគម្រាមកំហែងពីកូរ៉េខាងជើង បន្ទាប់ពីការបង្ករឿងកាន់តែច្រើនឡើងពីកូរ៉េខាងជើង នឹងនាំទៅរកមហន្តរាយរបបរបស់លោក គឹម ជុងអ៊ុនដោយខ្លួនឯង។
         ការព្រមានរបស់់លោកស្រី ប៉ាក់ បានធ្វើឡើងនៅចំពេលមានអស្ថេរភាពក្នុងឧបទី្វបកូរ៉េ ដែលជាសកម្មភាពឈ្លានពានជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ភាពតានតឹងបានកើនឡើងនៅក្នុងតំបន់ បន្ទាប់ពូទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យកាលពីថ្ងៃទី២៤ ខែសីហា។
         ទីភ្នាក់ងារសារព័ត៌មានយន់ហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថាលោកស្រី ប៉ាក់ បញ្ជាឲ្យកងទ័ពរក្សាឥរិយាបថរឹងប៉ឹង ដើម្បីសងសឹក និងប្រាកដប្រជាថាការប៉ុនប៉ងណាមួយរបស់កូរ៉េខាងជើងដោយការបង្កសង្គ្រាម នឹងនាំទៅដល់មហន្តរាយនៃរបបកូរ៉េខាងជើងដោយខ្លួនឯង។ លោកស្រី ប៉ាក់ បានជួបប្រជុំកម្រិតខ្ពស់ជាមួយក្រុមអាជ្ញាធររដ្ឋាភិបាលអំពីស្ថានភាពកាលពីថ្ងៃទី២៩ ខែសីហា។
         មេដឹកនាំកូរ៉េខាងត្បូង បាននិយាយថាការធ្វើឲ្យប្រសើរដល់ការគោរពសិទិ្ធមនុស្ស គឺជាទីពឹងដ៍សំខាន់សម្រាប់យើងបើកសករាជនៃការបង្រួបបង្រួមសន្តិភាពឡើងវិញ។ រដ្ឋាភិបាលនឹងបញ្ជូនសារទៅប្រជាជនកូរ៉េខាងជើងអំពីក្តីសង្ឃឹមសម្រាប់សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
         ការព្រមានរបស់លោកស្រី ប៉ាក់ ក៍បានកើតឡើង នៅពេលមេដឹកនាំគណបក្សកាន់អំណាចមួយចំនួនបានអំពាវនាវឲ្យបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីប្រឆាំងនឹងការគម្រាមពីទីក្រុងព្យុងយ៉ាង។ សមាជិកគណបក្សសានូរីមួយក្រុមបាននិយាយថាទីក្រុងសេអ៊ូលគួរពិចារណាបង្កើតនាវាមុជទឹកដើរថាមពលនុយក្លេអ៊ែរឲ្យបានឆាប់។
         សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកគណបក្សសានូរី បានបញ្ជាក់ថាយោធាកូរ៉េខាងត្បូងគួរធ្វើការទាក់ទងជាមួយការគម្រាមបាញ់មីស៊ីលចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង ដោយដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលអាចចាប់បាន និងវាយប្រហារនាវាកូរ៉េខាងជើង។ កូរ៉េខាងត្បូងហ៊ុំព័ទ្ធដោយសមុទ្របីទិស ដែលងាយរងគ្រោះចំពោះការគម្រាមកំហែងមីស៊ីលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង។ ការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានតម្រូវឲ្យប្រឆាំងនឹងការបង្កសង្គ្រាមបែបនេះ។
         មីស៊ីលកូរ៉េខាងជើងបានបាញ់ចេញពីនាវាមុជទឹកបានចម្ងាយប្រមាណ៥០០គីឡូម៉ែត្រ មុនធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ការបាញ់មីស៊ីលនេះត្រូវបានគេប្រកាសថាជោគជ័យ។
ប្រភព.onenewson
                                            ----------------------------------------------------

                            North Korea  VS  South Korea

Difference Between North Korea and South Korea
សមយុទ្ធរបស់កូរ៉េខាងត្បូង





More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code