ក្រុមអ្នកស្រាវជ្រាវនិយាយថា សិចជួយដល់សុខភាពបានច្រើនយ៉ាង
ដោយ ៖កញ្ញាដាលីស ថ្ងៃទី 30 សីហា 2016
កំពុងចង់បានកាយសម្បទាមាំមួន ស្បែកស្រស់ថ្លា សុខភាពបេះដូងល្អ គេងលក់ស្រួល និងអារម្មណ៍ល្អមែនទេ? កុំជឿតែលើរបបអាហារ និងទឹកផ្លែឈើពេក។ អ្វីដែលអ្នកត្រូវធ្វើគឺ រួមរក្ស។
នេះគឺជាដំបូន្មានរបស់អ្នកជំនាញសុខភាពផ្លូវចិត្តនិងលំហាត់ប្រាណពីររូបនៅសាកលវិទ្យាល័យឃឺធីន (Curtin University) ក្នុងប្រទេសអូស្ត្រាលី។
យោងតាមការវិភាគលើការសិក្សអំពីសុខភាពផ្លូវភេទថ្មីរបស់ខ្លួន អ្នកស្រាវជ្រាវទាំងពីរអះអាងថា ការរួមភេទជួយបញ្ចេញនូវអ័រម៉ូនដ៏សំខាន់ជាច្រើនដើម្បីជំរុញដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយ។
ពួកគេនិយាយថា បើទោះបីជាអ្នកគួររក្សាបែបផែនជីវិតដ៏សកម្មនៅក្រៅពីរឿងលើគ្រែ ក៏ប៉ុន្តែការរួមភេទអាចធ្វើរឿងអស្ចារ្យណាស់សម្រាប់រាងកាយ និងផ្លូវចិត្តរបស់អ្នក។
រឿងសំខាន់ដែលបានមកពីដំណើរការជំរុញសុខភាពបែបនេះគឺអារម្មណ៍ជឿជាក់ ស្នេហា និង ក្តីស្រឡាញ់ ដែលដៃគូរួមរក្សមានចំពោះគ្នា។
លោក ម៉ាត់ ធីលឡេ (Matt Tilley) សាស្ត្រាចារ្យសុខភាពផ្លូវភេទនៅសាកលវិទ្យាល័យឃឺធីនបានបកស្រាយប្រាប់វេបសាយ ScienceNetwork West Australia ថា "សិចវិជ្ជមានជាទៀងទាត់ជាមួយដៃគូរបស់យើងនឹងជួយសម្រួលដល់ការភ្ជាប់ទំនាក់ទំនងគ្នាដ៏ល្អប្រសើរ"។
លោកបន្តថា "នៅពេលយើងក្រឡេកមើលមុខងារដែលអ័រម៉ូនទាំងនោះអាចបញ្ចេញ ពេលនោះយើងអាចមើលឃើញថា អ័រម៉ូនទាំងនោះជួយបន្ថយស្ត្រេស ហើយជាការពិតណាស់ អ័រម៉ូន Endorphin អាចដើរតួជាអ្នកប្រឆាំងស្ត្រេសបែបធម្មជាតិមួយ។ ជាថ្មីម្តងទៀត យើងប្រហែលជាមានមុខងារអ័រម៉ូនអុកស៊ីតូស៊ីនៅទីនោះ ឬហៅថាអ័រម៉ូនស្នេហា ដែលអាចជួយស្រួលឱ្យមនុស្សចេះស្រឡាញ់គ្នា និងទុកចិត្តគ្នា"៕
ប្រភព.rasmeinews