-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
 រូបភាព

 និពន្ធដោយ : ថ្មីៗ       August-06-2016

​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ជួយ​យកចិត្តទុកដាក់​ចំពោះ​ការរស់នៅ​របស់​សហគម​ន៍​ជនជាតិ​វៀតណាម​ដែល​កំពុងស្នាក់នៅ​កម្ពុជា​។ ក្រុង​ហាណូយ ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ធានា​ពី​ភាពស្របច្បាប់​សម្រាប់​ពល​រដ្ឋ​វៀតណាម​នៅ​កម្ពុជា​ផងដែរ​។​
​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ពាក់ព័ន្ធ​នឹង​របាយការណ៍​ក្រសួងមហាផ្ទៃ​កម្ពុជា​លើ​ការបណ្តេញចេញ​ពលរដ្ឋ​វៀតណាម​ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ លោក Le Hai Binh អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​អះអាងថា វៀតណាម នឹង​ពិ​និ​ត្យ​ពី​របាយការណ៍​នេះ​។ លោក បញ្ជាក់ថា មន្ត្រី​វៀតណាម បានធ្វើការ​ជាមួយនឹង​សម​ភាគី​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការរស់នៅ​របស់​ពលរ​ដ្ឋ​វៀតណាម​នៅ​កម្ពុជា​យ៉ាង​ជិតស្និទ​។
​នាឱកាស​នៃ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​នៅ​ថ្ងៃទី​០៤ ខែសីហា អ្នកនាំពាក្យ​រូបនោះ ក៏បាន​សង្កត់​យ៉ាង​ដូច្នេះ​ថា «​យើង ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​កម្ពុជា​ជួយ​យកចិត្តទុកដាក់​ទៅលើ​សហគមន៍​វៀតណាម​ដែល​កំពុង​រស់នៅ​កម្ពុជា ហើយ ធានា​ពី​សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍​ពួកគេ ក៏ដូចជា​ជំរុញ​ពួកគេ​ដើម្បី​ឲ្យ​មាន​ទាំង​ស្ថិរភាព​ក្នុងការ​រស់នៅ និង​ការធ្វើ​អាជីវកម្ម​ផងដែរ​»​។
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥​កន្លងមក ជនបរទេស​ខុសច្បាប់​ចំនួន ៤៤២៤​នាក់ (​ស្រី​៥៥៣​នាក់​) មាន​ចំនួន ៤៩​សញ្ជាតិ ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ស្រុកកំណើត​វិញ​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ អន្តោប្រវេសន៍​វៀតណាម​ចំនួន​ច្រើនជាងគេ រហូតដល់ ៣៩៧៨​នាក់ (​ស្រី​១១៥​នាក់​) ដែលមាន​ចំនួន​៩០​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ឆ្នាំ​២០១៥ ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​។​
​កន្លងមក អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក សុខ ផល ធ្លាប់បាន​បង្ហាញ​របាយ​ការណ៍​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា កាលពី​ខែកក្កដា ឆ្នាំ​២០១៥ ថា ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​បាន​កើនឡើង​ពី ៧​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០០២ មកដល់​១៦​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៤​។ វា​ជា​ចំនួន​កើនឡើង​ដែល​ធ្វើ​ឲ្យ​លោក​អគ្គនាយក​កត់សម្គាល់​យ៉ាងខ្លាំង​។ មេប៉ូលីស​អន្តោប្រវេសន៍​រូបនេះ អះអាងថា ចំនួន​១៦​ម៉ឺន​នាក់​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​នេះ ក៏​មិនទាន់​ជា​ចំនួន​សរុប​ចុងក្រោយ​នោះដែរ​៕
​----------------------
https://thmeythmey.com/?page=detail&ctype=article&id=42942&lg=kh
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code