-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ឃិន សុខន
មណ្ឌលគិរី៖ កំលាំងសមត្តកិច្ចចម្រុះបានចុះធ្វើការឆែកឆេ ផ្ទះជួលមួយកន្លែង ខណៈសង្ស័យថាមានអ្នកប្រើប្រាស់គ្រឿងញៀន នឹងជួញដូបទល្មើសព្រៃឈើកាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ហើយក្នុងការឆែកឆេនឹងត្រួតពិនិត្យនៅក្នុងផ្ទះជួលនោះ រកឃើញវត្ថុតាងបទល្មើសមួយចំនួននឹងឃាត់ខ្លួនជនវៀតណាមចំនួន០៥នាក់ដោយសង្ស័យសេបគ្រឿងញៀន ។
ប្រតិបត្តិការនេះដឹកនាំដោយ កំលាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកំលាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំដោយលោកសូ សុវទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និង លោកវរៈសេនីយ៍ឯក ម៉ី អាន ស្នងការរងទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច ។
ហើយជនសង្ស័យចំនួន០៥នាក់ដែលឃាត់ខ្លួនបានរួមមាន៖ ទី១ឈ្មោះ ង្វៀន វឹង ភេទប្រុស អាយុ៣០ឆ្នាំ ទី២ឈ្មោះ វ៉ូ វ៉ាន់ជីង ភេទប្រុស អាយ៤០ឆ្នាំ ទី៣ឈ្មោះ និញ កាស៊ី ភេទប្រុស អាយុ៤០ឆ្នាំ ទី៤ឈ្មោះ ម៉េង ឡាយ ភេទប្រុស អាយុ៣៨ឆ្នាំ ទី៥ ឈ្មោះ ឃុំ ប៊ុនណាត ភេទប្រុស អាយុ៣៥ឆ្នាំ សុទ្ធតែជាជនជាតិវៀតណាម ដែលគេដឹងថាទើបទិញឈ្មោះខ្មែរថ្មីៗនេះមករកស៊ី។ ចំណែកវត្ថុតាំងកំលាំងជំនាយរកឃើញនឹងដកហូតបានដូចជា៖ថង់សម្រាប់វិចខ្ចប់ប្រើប្រាស់រួចចំនួន១១ថង់ កន្ទោងអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់ចំនួន០៣ ដែកកេះចំនួន០៣ ដបទឹកសម្រាប់ជក់ចំនួន០១ បង្កាន់ដៃត្រួតពិនិត្យជនអន្តោប្រវេសន៍ នឹងឈើប្រណិត ចំនួន១១១ដុំ។
លោក កាន់ ពេញ អធិកាក្រុងសែនមនោរម្យបានឲ្យដឹងថាជនសង្យ័យទាំង០៥ នាក់ត្រូវបានបញ្ជូនទៅស្នងការនគបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសុំនុំរឿងទៅតាមនិតិវិធីនៃច្បាប់ ចំណែកឯឈើប្រណិតចំនួន១១១កំណាត់ កំលាំងរបស់លោកបានបញ្ជូនទៅខ័ណ្ឌរដ្ឋបាលព្រៃឈើក្រុងដើម្បីរក្សាទុក៕
២8e6efc03-f0bc-48fc-b215-7a8b5f1c2b097980c520-ec38-443f-be94-6dd7c4343a0445658d2f-6fe8-44df-b80e-0a6c31fbcaaa
ប្រភព:http://tnmasia.com/archives/48924
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code