-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ថ្ងៃ Tuesday 23rd August 2016

ប្រធានវេទិកាអនាគតលោក អ៊ូ វីរៈ បានលើកឡើងប្រាប់ដល់អ្នកដែលរិះគន់លើកញ្ញា ធី សុវណ្ណថា កញ្ញា ធី សុវណ្ណថា គ្រាន់ជាមនុស្សហៃអើម្នាក់ចង់បានគេឈ្មោះល្បីតែប៉ុណ្ណោះ ។
នៅលើទំព័រហ្វេសប៊ុករបស់លោក អ៊ូ វីរៈ នៅរសៀលថ្ងៃទី២៣ សីហា នេះ បានលលើកឡើងថា មានអ្នកជេរ កញ្ញា
ធី សុវណ្ណថា ច្រើនណាស់ពេលនេះ។ តាមពិតនាងមិនខុសពីមុនទេ គ្រាន់តែកាលមុននាងហៃអើជាមួយបក្សប្រឆាំង តែឥឡូវនាងហៃអើជាមួយបក្សកាន់អំណាច។ លោកបន្តថា កាលហៃអើពីមុនក៏គ្មានគំនិត ឥឡូវក៏គ្មានគំនិត។ ពីមុនគ្មានបាក់ឌុប ឥឡូវក៏គ្មានបាក់ឌុប។ នាងពីមុនចង់ល្បី ឥឡូវក៏ដូចគ្នា។
ការលើកឡើងរបស់លោក អ៊ូ វីរៈ ដែលជាអ្នកវិភាគនយោបាយនៅពេលនេះ ធ្វើឡើង ក្រោយពេលបាន ឃើញពីសន្ទុះនៃការជេរប្រមាថលើកញ្ញា ធី សុវណ្ណថា កាន់តែច្រើនៗទៅ ដោយសារតែការផ្លាស់ប្ដូរបរិ បទនៃការគាំទ្រពីគណបក្ស
សង្រ្គោះជាតិ និងបកទៅវាយប្រហារលើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មិនឈប់ ។ លើសពីនេះ ការជេរប្រមាថកាន់តែខ្លាំង បន្ទាប់ពីកញ្ញា ធី សុវណ្ណថា បានលើកឡើងនៅនឹង មុខលោក ហ៊ុន សែន កាលពីម្សិលមិញនៅវិមានសន្តិភាពថា តំបន់អារ៉ែងបាត់បង់ព្រៃឈើដោយសារ ការកាប់ពីប្រជាពលរដ្ឋ ។
លោក អ៊ូ វីរៈ លើកឡើងថា ចំនួនអ្នកជេរប្រមាថលើកញ្ញា ធី សុវណ្ណថា ឥឡូវនេះ គឺលើសច្រើនពីចំនួន ដែលគេបានលើកនាងពីមុនមក ក៏ដោយសារតែដោយសារចរិតហ្វូងខ្លួន។ ទោះយ៉ាងណាអ្នកវិភាគនយោបាយរូបនេះបន្ថែមស្នើកុំឱ្យមានការជេរប្រមាថបែបនេះបន្តទៀត ៕
ប្រភព.http://imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=2351
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code