-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


អតីតជាកម្មជនការពារព្រៃឈើតំបន់អារ៉ែងយ៉ាងសកម្មមួយរូប គឺលោក Alejandro Gonzalez Davidson ដែលត្រូវបាន
រដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជាកាលពីកន្លងមកនោះ បានធ្វើការឌឺដងថា តំបន់អារ៉ែងកំពុងសម្បូរអ្នកពាក់ស្រោមមុខ
ចេញមុខការពារ ។

លោក Alejandro Gonzalez Davids បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីល្ងាចថ្ងៃទី២២ សីហា ថា 
នៅខណៈពេលនេះ គឺកំពុងសម្បូរតារាហូលីវូដ កំពុងពាក់ស្រោមមុខថា ជាសកម្មជនការពារតំបន់អារ៉ែង ។ យ៉ាងណា
លោកថា សម្រាប់រូបលោកវិញនោះ គឺត្រឹមតែជាតារាក្រៅឆាកតែប៉ុណ្ណោះ ។
ការលើកឡើងរបស់លោក Alejandro Gonzalez Davids ក្រោយពេលដែលកញ្ញា ធី សុវណ្ណថា ដែលជាសកម្មជន
ហ្វេសប៊ុកដ៏ល្បីនោះបានស្នើដល់លោក ហ៊ុន សែន នៅក្នុងវេទិកា ការការពារ និងអភិរក្សធនធានធម្មជាតិនៅវិមាន
សន្តិភាព កាលពីថ្ងៃម្សិលមិញនេះ ឱ្យសាងសង់ផ្លូវកៅស៊ូ១ខ្សែ..និងស្ពាន១ ចូលតំបន់អារ៉ែង និងបានដាក់តំបន់
អារ៉ែង..ជាតំបន់ទេសចរណ៍ធម្មជាតិ ។
កន្លងមកអ្នកចេញមុខការពារតំបន់អារ៉ែងមួយចំនួនក៏ធ្លាប់ត្រូវបានជនខិលខូចធ្វើការគម្រាមកំហែងដល់អាយុជីវិត និង
ក៏ធ្លាប់រងការព្រមានចាប់ដាក់ពន្ធនាការដោយប្រើប្រាស់វិធានការណ៍ផ្លូវច្បាប់ទៀតផង ។ ចំណែកឯលោក Alejandro 
Gonzalez Davids ដែលជាប្រធានអង្គការ មាតាធម្មជាតិ ដែលធ្លាប់ចេញមុខការពារលើតំបន់អារ៉ែងក៏ត្រូវបានរដ្ឋា
ភិបាលបណ្ដេញចេញពីកម្ពុជា ដោយសារសកម្មភាពលើតំបន់អារ៉ែង ។
ទោះជាបែបណានៅខណៈដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមតាមសំណើររបស់ ធី សុវណ្ណថា នោះ 
លោក Alejandro Gonzalez Davids បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញនេះជាថ្មីថា 
មេធាវីរបស់លោកកំពុងជម្រុញអោយតុលាការខេត្តកោះកុងឆាប់ចេញដីការកោះហៅលោកដើម្បីឡើងជំនុំជម្រះក្នុង
ពេលឆាប់ៗនេះ ដើម្បីអោយឆាប់បានត្រលប់មកកាន់ប្រទេសគួរអោយស្រលាញ់មួយនេះវិញ។ យ៉ាងណាលោក 
Alejandro Gonzalez Davids  ថា ចៅក្រមនៅតែមិនអើពើនឹងសំណើររបស់ឡើយ៕ 
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code