-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ដោយ ហ្សមប៊រ ភីធឺរ៍ | ថ្ងៃពុធ ទី 24 ខែសីហា ឆ្នាំ2016 | READ IN ENGLISH F T L E W
នៅសប្ដាហ៍ក្រោយនេះ តុលាការអាមេរិក នឹងបើកសវនាការលើកដំបូងទាក់ទិនបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិប្ដឹងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការឃុំខ្លួនមិនត្រឹមត្រូវ នេះបើយោងតាមមេធាវីមដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ។
លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាេមរិកកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដែលសម្រេចដោយសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំមុននៅក្នុងសំណុំរឿងដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។
លោកបានប្ដឹងរដ្ឋាភិបាល និងឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលកាន់តួនាទីជាន់ខ្ពស់ជាច្រើននៅក្នុងកងយោធពលខេមរភូមិន្ទទាមទារសំណងដែលបណ្ដាលមកពី “ការធ្វើទារុណកម្មតាមរយៈការឃុំខ្លួនតាមតែអំពើចិត្ត ក្រៅប្រព័ន្ធច្បាប់ និងរយៈពេលយូរ”។
នគរបាលក្នុងទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ាបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា អង្គរក្សរបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយលោក Paul Hayes ជាបុរសម្នាក់ដែលត្រូវបានបញ្ជូនឱ្យយកដីកាកោះទៅឱ្យកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីនៅខាងក្រៅភោជនីយដ្ឋានមួយកាលពីថ្ងៃទី៩ ខែមេសា។
យោងតាមរបាយការណ៍ដែលចេញកាលពីម្សិលមិញដោយលោក Morton Sklar មេធាវីរបស់លោក មាជ សុវណ្ណារ៉ា បានឱ្យដឹងថា តុលាការស្រុកកាលីហ្វ័រញ៉ារបស់អាមេរិកក្នុងទីក្រុងឡូសអ៊ែនជឺឡេស នៅថ្ងៃទី១ ខែកញ្ញា នឹងពិចារណាការផ្តួចផ្តើមស្វែងរកសិទ្ធិអំណាចជាដំណើរការដែលពួកគេសង្ឃឹមថា នឹងលាតត្រដាងការពិតដើម្បីគាំទ្រការអះអាងរបស់ខ្លួនប្រឆាំងឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបង្ហាញថា តុលាការអាមេរិកមានអំណាចក្នុងការសម្រេចលើរឿងនេះ។
របាយការណ៍ដដែលនេះបន្តថា ប្រសិនបើត្រូវបានផ្តល់ “លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជានឹងត្រូវឱ្យបង្ហាញអង្គហេតុជាច្រើនដែលអាចបង្ហាញពីភាពអាម៉ាស់ រួមទាំងការចូលរួមក្នុងការប្រើអំពើហិង្សាទៅលើលោក Paul Hayes នៅពេលគាត់បានផ្តល់សេវាកម្មក្នុងសំណុំរឿងនេះ។
របាយការណ៍នេះលើកឡើងទៀតថា “តុលាការនឹងបើកទ្វារចំពោះការសាកសួរឱ្យបានទូលំទូលាយអំពីតួនាទីដែលលោក ហ៊ុន ម៉ាណែត បានដើរតួក្នុងការរៀបចំ ការដឹកនាំ និងការធ្វើយុទ្ធនាការទូលំទូលាយអំពីការរំលោភបំពានសិទ្ធិមនុស្ស សំដៅបង្ក្រាបក្រុមប្រឆាំង និងការរិះគន់រដ្ឋាភិបាល”។
យោងតាមរបាយការណ៍ដដែលនេះបន្តថា នៅឯសវនាការ ក្រុមរបស់លោក មាជ សុវណ្ណារ៉ា ក៏មានគម្រោងដាក់ជូនរូបថត និងរូបភាពវីដេអូដើម្បីបង្ហាញថា ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានបម្រើយ៉ាងត្រឹមត្រូវកាលពីខែមេសា ហើយថា អង្គរក្សរបស់ឧត្ដមសេនីយ៍រូបនេះបានវាយលោក Paul Hayes មែន។ របាយការណ៍នេះលើកឡើងថា លោក Paul Hayes តម្រូវឱ្យវះកាត់ឆ្អឹងខ្នងដើម្បីព្យាបាលរបួសដោយសារការវាយប្រហារនោះ។
បន្ទាប់ពីធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិកមិញ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានច្រានចោលពាក្យបណ្ដឹងនេះ ហើយបានអះអាងថា លោក Paul Hayes “បានដើរដួល” នៅខាងក្រៅភោជនីយដ្ឋាន។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ដែលចាត់ទុកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា ជាអនុប្រធាននោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសំណុំរឿងនេះឡើយ ហើយបានបង្វែរសំណួរទៅកូនប្រុសលោកនាយករដ្ឋមន្ត្រីដែលគេមិនអាចទាក់ទងបានភ្លាមៗនោះ។
យោងតាមរបាយការណ៍មេធាវីរបស់លោក មាជ សុវណ្ណារ៉ា ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួលក្រុមហ៊ុនមេធាវីអាមេរិក Quinn Emanuel ដើម្បីការការពាររឿងក្តីរបស់ខ្លួន៕ សារុន (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)
© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code