ការស្រាវជ្រាវថ្មីមួយដែលបានឲ្យដឹងថាអាវុធនុយក្លេអ៊ែរ របស់ពិភពលោកនៅក្នុងឆ្នាំ២០១៦ កំពុងមានការកើនឡើងក្នុងចំនួនដ៏តិចតួចមួយ លើសកាលពីឆ្នាំ២០១៥នៅពេលដែលប្រទេសចិនបានឡើងទៅឈរក្នុងតារាងចំណាត់ថ្នាក់លេខ៩ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរច្រើនបំផុតប្រមាណជា២៦០ដើម តែជាចំនួនមួយនៅតិចជាងសហរដ្ឋអាមេរិកប្រមាណជា៣,៧ភាគរយ នៃចំនួនសរុបដែលអាមេរិកមាន ។ កាលពីខែមករាចំនួនសរុបនៃអាវុធនុយក្លេអ៊ែរ របស់ប្រទេសទាំងមហាអំណាចទាំង៩ដូចជា ប្រទេសអាមេរិករុស្សី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអ៊ែល និងកូរ៉េខាងជើង មានទៅដល់១៥៩៣៥ដើមដែលវាច្រើនជាងចំនួនកាលពីឆ្នាំតិចតួចប៉ុណ្ណោះ គឺ១៥៨៥៩ដើម ក្នុងឆ្នាំ២០១៦ ហើយនៅពេលដែលក្នុងនោះមាននុយក្លេអ៊ែរ ប្រមាណជា៤១២០ដើមដែលបានដាក់ពង្រាយរួចរាល់និងត្រៀមប្រតិបត្តិការបានគ្រប់ពេល ៕
ប្រភព:lookingtoday
