-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Tu-22M3a

យន្តហោះ​ទម្លាក់​គ្រាប់​បែក​រុស្ស៊ី Tu-22M3 ៦​គ្រឿង ទម្លាក់​គ្រាប់​​ដូច​ទឹក​ភ្លៀង កម្ទេច​ទី​បញ្ជាការ​ធំ ISIS


















យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-22M3 របស់រុស្ស៊ីចំនួន៦គ្រឿង អមដំណើរដោយយន្តហោះចម្បាំង Su-30SM និង Su-35S ជាច្រើនគ្រឿងទៀត បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកដូចទឹកភ្លៀង កម្ទេចទីបញ្ជាការធំ ឃ្លាំងអាវុធ និងរំសេវ រថក្រោះ និងសម្លាប់សមាជិក ISIS អស់ជាច្រើននាក់ផ្សេងទៀត នីទីក្រុង Deir ez-Zor នៃប្រទេសស៊ីរី ។
លិខិតចេញផ្សាយដោយក្រសួងការពារជាតិ “យន្តហោះទម្លាក់គ្រាប់បែកទាំងនោះ បានហោះចេញពីមូលដ្ឋានទ័ពអាកាសក្នុងប្រទេសស៊ីរី ក្នុងបេសកកម្មទម្លាក់គ្រាប់បែកមានជាតិផ្ទុះខ្លាំង ទៅលើភាគនិរតី ភាគខាងកើត និងភាគឦសាន នៃទីក្រុង Deir ez-Zor” ។
ការវាយប្រហារតាមផ្លូវអាកាសបែបនេះ កម្ទេចទីបញ្ជាការធំ២កន្លែង ឃ្លាំងអាវុធ និងរំសេវធំៗ៦កន្លែង រថក្រោះ២គ្រឿង យានយន្តបំពាក់អាវុធ៤គ្រឿង និងរថយន្តប្រភេទ SUVs បំពាក់កាំភ្លើងយន្ត៧គ្រឿង និងសម្លាប់កងកម្លាំងអស់ជាច្រើននាក់ទៀត តែចំនួនមិនត្រូវបានបញ្ជាក់ ។
គួរបញ្ជាក់ថាកាលពីដើមសប្ដាហ៍មុននោះ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-22M3 ក៏ធ្លាប់ត្រូវបានប្រើ ក្នុងបេសកកម្មវាយប្រហារលើគោលដៅ ISIS ក្បែរទីក្រុង Palmyra និងតំបន់ Es Sukhne និង Arak ដែរ ៕
ប្រភព៖ news.kqube

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code