ក្រសួងការពារជាតិរុស្ស៊ី រាយការណ៍ថាតាំងពីការចាប់ផ្តើមនៃឆ្នាំនេះ កងកម្លាំងអាកាសរុស្ស៊ីទទួលបានយន្តហោះចម្បាំងទំនើបជាន់ខ្ពស់ថ្មីជាង៣០គ្រឿង រួមជាមួយសាស្ត្រាវុធជាង៣០០០០ប្រភេទសម្រាប់យន្តហោះចម្បាំង។
កាលពីថ្ងៃសុក្រ ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពកងនាវាអាកាសរុស្ស៊ី នៅពេលទីក្រុងម៉ូស្គូសង្ឃឹមលើការលើកកម្ពស់កងទ័ពរបស់ខ្លួន ដើម្បីទប់ទល់នឹងបរិយាកាសនៃការប្រឈមសន្តិសុខដែលចេះតែកើនឡើង ដោយផ្តើមចេញពីការប្រទូស្តរាយខ្លាំងឡើងពីបស្ចឹមប្រទេសដែលបន្ថែមគ្រោះថ្នាក់ដល់តំបន់ពីប្រទេសអ៊ុយក្រែនជាអ្នកបំផ្លិចបំផ្លាញនៅតំបន់គ្រីមា។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា«ឧទ្ទម្ភាគចក្រ និងយន្តហោះចម្បាំងថ្មីៗបំផុតជាង៣០ គ្រឿងរបស់យើងត្រូវបានផ្តល់ទៅឲ្យអង្គភាពកងទ័ពការពារអាកាស។ កងពលកងទ័ពវិទ្យុជាច្រើនទទួលបានប្រព័ន្ធរ៉ាដាទំនើបមានសមត្ថភាពរកឃើញទីតាំងនានាពីអាកាសចាប់ពីកម្ពស់រាប់សិបម៉ែត្រ ដល់រាប់សិបគីឡូម៉ែត្រ។»
យន្តប្រយុទ្ធថ្មីបំផុតរបស់ប្រទេសរុស្ស៊ី រួមមានយន្តហោះចម្បាំងធុន Su-35S, Su-30M, និងSu-34 អមដោយឧទ្ធម្ភាគចក្រប្រយុទ្ធដ៍អស្ចារ្យរបស់ប្រទេសរុស្ស៊ី រួមមាន Mi-8AMTSh, Mi-28N និង Ka-52 ត្រូវបានផ្តល់ទៅឲ្យកងទ័ពអាកាស។
យន្តហោះចម្បាំងធុន Su-35S ត្រូវបានប្រាប់ឲ្យដឹងជាមុនដោយក្រុមអ្នកវិភាគក្រសួងការពារជាតិសម្រាប់សមត្ថភាពប្រយុទ្ធជាន់ខ្ពស់ប្រឆាំងនឹងយន្តហោះចម្បាំងបំបាំងកាយអាមេរិក ដូចជាយន្តហោះធុន F-22A ។ យន្តហោះចម្បាំងធុន Su-35S នេះត្រូវបានបំពាក់ដោយប្រព័ន្ធស្រាវជ្រាវរកផ្លូវ ពីរយៈកម្ពស់៨០ គីឡូម៉ែត្រ ដើម្បីបញ្ជាក់យន្តហោះឈ្លបយកការណ៍ ដូចជាយន្តហោះធុន F-22A ដែលមិនអាចចាប់បានតាមប្រព័ន្ធរ៉ាដាសាមញ្ញបាន។
យន្តហោះចម្បាំងធុន Su-35S ដែលមានល្បឿនលឿនជាងសម្លេងហោះបានល្បឿនលឿនបំផុត ២៧៩១គីឡូម៉ែត្រក្នុង១ម៉ោង ប៉ុន្តែថ្វីបើល្បឿនរបស់យន្តហោះចម្បាំងនេះមានភាពអាចសមយុទ្ធបានលើសយន្តហោះចម្បាំងរបស់បស្ចឹមប្រទេស ដោយសារវ៉ិរទ័ររុញរបស់ប្រព័ន្ធ។
យន្តហោះចម្បាំងធុន Su-30M ប្រកបដោយឧត្តមភាពអាកាសមានល្បឿនលឿន ប៉ុន្តែចម្ងាយមិនស្មើគ្នា និងមានលទ្ធភាពចុះ និងឡើងលើកន្លែងផ្សេងៗគ្នាបាន។ រុស្ស៊ី និងឥណ្ឌា កំពុងសិក្សាប្រព័ន្ធបាញ់មីស៊ីលចេញពីយន្តហោះចម្បាំងធុន Su-30M នេះ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា«ក្នុងក្របខណ្ឌបញ្ជាការការការពាររដ្ឋ ការដឹកជញ្ជូនសាស្ត្រាវុធប្រមាណ៤០០០០ប្រភេទ ទៅឲ្យកងទ័ពការពារអាកាសត្រូវបានគ្រោងសម្រាប់ឆ្នាំនេះ»។
ប្រភព.https://onenewson.com/page/detail/1572