ទីក្រុងសេអ៊ូលកំពុងតម្លើងមីស៊ីលធុនហ៊ីយន់ម៉ូ ដើម្បីប្រឆាំងនឹងការគម្រាមកំហែងដែលចេះតែកើនឡើង ពីកូរ៉េខាងជើង។
យោធាកូរ៉េខាងត្យូងត្រូវបានរាយការណ៍ថាកំពុងដឹកជញ្ជូនមីស៊ីលយកទៅដាក់តម្រង់ទីតាំងកងទ័ពនានារបស់កូរ៉េខាងជើង ក្នុងករណីចាំបាច់។ កងទ័ពទីក្រុងសេអ៊ូលកំពុងបង្កើនចំនួនមីស៊ីលធុនហ៊ីយន់ម៉ូ នៅតាមកន្លែងដាក់អាវុធមីស៊ីល ដើម្បីទប់ទល់នឹងការគម្រាមកំហែងដែលចេះតែកើនឡើង ពីប្រទេសជិតខាង។
និយាយពីការបំភិតបំភ័យដែលចេះតែកើនឡើងពីកូរ៉េខាងជើង និងគោលបំណងរបស់កូរ៉េខាងត្បូង ដើម្បីវាយប្រហារមូលដ្ឋានកងទ័ពរបស់ទីក្រុងព្យុងយ៉ាង មន្ត្រីជាន់ខ្ពស់ទីក្រុងសេអ៊ូល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយន់ហាប់ថា «ដើម្បីធ្វើឲ្យបានសម្រេចរឿងនេះ កូរ៉េខាងត្បូងត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយច្រើនទៀត ដោយអំណាចប្រើប្រាស់តាមចិត្ត»។
ភាពតានតឹងរវាងសត្រូវកូរ៉េទាំង២ បានបង្កើនសកម្មភាពជំនះ និងសង្គ្រាមពាក្យសម្តីជាប់ជានិច្ច។ ដោយអាមេរិក និងកូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធរួមគ្នានៅសប្តាហ៍ក្រោយ។ កូរ៉េខាងជើងចាត់ទុកសមយុទ្ធនេះថាជាការធ្វើសង្គ្រាមមែនទែន។
បច្ចុប្បន្ន កូរ៉េខាងត្បូងមានមីស៊ីលធុនហ៊ីយន់ម៉ូ ប្រភេទ 2A, 2B និង3B ដែលមានសមត្ថភាពវាយប្រហារបានចម្ងាយ៣០០គីឡូម៉ែត្រ៥០០គីឡូម៉ែត្រ និង១០០០គីឡូម៉ែត្រ។ មន្ត្រីកូរ៉េខាងត្បូង បាននិយាយថាកូរ៉េខាងត្បូងទិញមីស៊ីលរយៈចម្ងាយជិតហ៊ីយន់ម៉ូបន្ថែមទៀត ដែលអាចឲ្យទីក្រុងសេអ៊ូលប្រឆាំងនឹងការគម្រាមកំហែងនានាពីកូរ៉េខាងជើង។
កូរ៉េខាងជើងទំនងជាមានមីស៊ីលយ៉ាងតិច១០០០គ្រាប់ដោយមានសមត្ថភាពវាយប្រហាររយៈចម្ងាយជិត មធ្យម និងវែង ដែលទាំងអស់នេះអាចវាយប្រហារក្នុងពេលតែមួយ។
ទីក្រុងព្យុងយ៉ាងបានបង្កើនការគម្រាមកំហែងកាលពីសប្តាហ៍ថ្មីៗនេះ។ កាលពីថ្ងៃសៅរ៍ កូរ៉េខាងជើងបានព្រមានធ្វើការសងសឹកដោយគ្មានមេត្តាប្រឆាំងនឹងកងទ័បអាមេរិក បន្ទាប់ពីការសម្រេចិត្តរបស់អាមេរិកដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់នុយក្លេអ៊ែរធុន B-2 នៅមូលដ្ឋានទ័ពអាកាសហ្គាំ។ កូរ៉េខាងជើងបានចោទប្រកាន់អាមេរិកប៉ុនប៉ងឈ្លានពានកូរ៉េខាងជើង។

ប្រភព.https://onenewson.com/page/detail/1570