-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
2016-Aug-15



         ចិនបានផលិតនាវាពិឃាតទី១១កាលពីពេលថ្មីៗនេះ និងដាក់ពង្រាយនាវាពិឃាតផ្ទុកយន្តហោះចម្បាំង ដែលអមការពារដោយចម្បាំងដ៍គួរឲ្យភ័យខ្លាចជាច្រើនគ្រឿងនៅសមុទ្រចិនខាងត្បូង ក្នុងការប៉ុនប៉ងរារាំងកងទ័ពជើងទឹកអាមេរិក។
         កាលពីសប្តាហ៍មុន នាវាពិឃាតទី១១ប្រភេទ០៥២ ឈ្មោះលូយ៉ាង បានចូលរួមជាមួយនាវាកងទ័ពជើងទឹករំដោះប្រជាជន ដើម្បីកត់សម្គាល់ការបង្កើនការឈ្លានពាន ក្នុងការផលិតនាវាពិឃាតផ្ទុកយន្តហោះនេះ។ នាវាចម្បាំងតែងតែប្រៀបធៀបទៅនឹងនាវាចម្បាំងរបស់ប្រទេសជប៉ុន។
         គ្រាន់តែមួយសប្តាហ៍មុនប៉ុណ្ណោះ នាវាពិឃាតទី៩ និងទី១០ ប្រភេទ០៥២D  បានប្រតិ បត្តិការលើទឹក បន្ទាប់ពីបានផលិតនៅអ៊ូកប៉ាល់ក្នុងខេត្តជាងណាន់ ដោយទីក្រុងប៉េកាំងគ្រោងផលិតនាវាចម្បាំងយ៉ាងតិច៥គ្រឿងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ខណៈភាពតានតឹងកើតមានឡើងនៅសមុទ្រចិនខាងត្បូង។
         នាវាពិឃាតទាំងនេះត្រូវដាក់ពង្រាយនៅសមុទ្រចិនខាងត្បូង ដោយមាននាវាចម្បាំងជាច្រើនគ្រឿងអមការពារ។ នាវាផ្ទុកយន្តហោះតែមួយគត់របស់ប្រទេសចិនត្រូវបានគេមើលឃើញកំពុងបង្កើនសមត្ថភាពប្រយុទ្ធ និងសក្តានុពលនាវាដែលអាចផ្ទុកយន្តហោះចម្បាំង ប្រយុទ្ធកម្រិតកំពូល២០គ្រឿង។
         នាវាកម្រិតកំពូលនេះត្រូវបានគេពិចារណាថាជាការគម្រាមកំហែងដល់នាវាចម្បាំងអាមេរិកនៅតំបន់ប៉ាស៊ីហ្វីក ដែលបានបំពាក់ដោយមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយធុន  YJ-18 និងមីស៊ីលប្រឆាំងនឹងនាវាល្បឿនលឿនជាងសម្លេង ដោយបន្ថែមប្រព័ន្ធរ៉ាដាប្រភេទ 346A ដ៍ខ្លាំងក្លា ដើម្បីផ្តល់សមត្ថភាពប្រមូលព័ត៌មានសម្ងាត់ចំាបាច់ដល់នាវាកម្រិតកំពូល សម្រាប់ធ្វើប្រតិបត្តិការប្រឆាំងការចូលមកកាន់តំបន់ដែលត្រូវបានបដិសេធ។
         នាវាពិឃាតទី១១ប្រភេទ០៥២ ឈ្មោះលូយ៉ាងដែលបានបំពាក់មីស៊ីលប្រឆាំងនាវា ធ្វើដំណើរក្នុងល្បឿន៩៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្ររបស់ប្រទេសចិន ប្រៀបធៀបនឹងសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់នាវាចម្បាំងអាមេរិកមិនឲ្យ ចូលមកក្នុងតំបន់សមុទ្រចិនខាងត្បូង។
         ការបង្កើនសមត្ថភាពកងទ័ពជើងទឹកចិនយ៉ាងខ្លាំងបានកើតឡើងចំពេឡដែលទីក្រុងប៉េកាំងបានព្រមានប្រជាជនចិនឲ្យត្រៀមធ្វើសង្គ្រាមគ្រប់គ្រងទឹកដីជម្លោះនៅសមុទ្រចិនខាងត្បូង ខណៈរបបទីក្រុងប៉េកាំងបានទទួលរងការគាបសង្កត់ពីបស្ចឹមប្រទេស ដោយអំពាវនាវដល់ប្រទេសចិនឲ្យបោះបង់ចោលទឹកដីជាទីស្រឡាញ់ និងគ្រប់គ្រងជាយូរមកហើយ បន្ទាប់ពី តុលការទីក្រុងឡាអេបានកាត់ក្តីឲ្យប្រទេសហ្វីលីពិនឈ្នះ ដែលប្រទេសចិនបានបដិសេធសេចក្តីសម្រេចនេះ។  (Sputnik)
https://onenewson.com/page/detail/1566
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code