គណបក្សសង្គ្រោះជាតិបានស្នើទៅលោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការបញ្ឈប់ ការជួលដីនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង ឲ្យទៅជនជាតិវៀតណាមធ្វើស្រែ។ ការស្នើរបស់គណបក្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់ពីរកឃើញថា ទីតាំងចំនួន៣ស្ថិតនៅក្នុងខេត្តស្វាយរៀង មានករណីខ្មែរជួលដីឲ្យវៀតណាម។ ទាក់ទងនឹងការស្នើសុំរបស់គណបក្សសង្គ្រោះជាតិនេះ វិទ្យុវាយោមិនអាចសុំការបញ្ជាក់បន្ថែមពីលោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ នៅរសៀលថ្ងៃទី២៥សីហានេះ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
នៅក្នុងលិខិតចុះថ្ងៃទី២៣សីហារបស់គណបក្សសង្គ្រោះជាតិបញ្ជាក់ថា បើទោះបីជាមានសារាចរណ៍ណែនាំ និងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនហាមមិនឲ្យជួលដីខ្មែរ នៅតាមព្រំដែនឲ្យទៅជនជាតិវៀតណាមធ្វើស្រែក៏ដោយ តែសកម្មភាពជួលដីស្រែទៅឲ្យជនជាតិវៀតណាម នៅតាមព្រំដែនកម្ពុជា-វៀតណាម នាខេត្តស្វាយរៀងនៅតែបន្តមាន តាមរូបភាពខ្មែរធ្វើជាតំណាង ដែលមានអាជ្ញាធរមូលដ្ឋានជួយបិទបាំង។
គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា នៅឃុំទួលស្តីនិងឃុំចន្ទ្រា ស្រុកចន្ទ្រា មានការជួលដីឲ្យប្រជាពលរដ្ឋវៀតណាម ធ្វើស្រែចំនួន១៩៦ហិចតា(ឃុំទួលស្តី) និងចំនួន២០០ហិចតានៅឃុំចន្ទ្រា និងស្ថិតនៅសង្កាត់ប្រាសាទ ក្រុងបាវិតចំនួន៤០ហិចតា។
ពាក់ព័ន្ធបញ្ហានេះលោកម៉ែន វិប៊ុលអភិបាលខេត្តស្វាយរៀង បានប្រាប់វិទ្យុវាយោនៅរសៀលថ្ងៃទី២៥សីហានេះថា លោកបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទ រួមមានអភិបាលរងខេត្តផង ចុះត្រួតពិនិត្យដោយផ្ទាល់ លើទីតាំងដែលគណបក្សសង្គ្រោះជាតិបានលើកឡើងនោះហើយ។ នៅក្នុងនោះទីតាំងស្ថិតនៅឃុំទួលស្តីនិងឃុំចន្ទ្រា ស្រុកចន្ទ្រា ទើបតែចុះត្រួតពិនិត្យនៅថ្ងៃទី២៥សីហានេះ ដូច្នេះលោកម៉ែន វិប៊ុលមិនទាន់ទទួលបានរបាយការណ៍ នៃការត្រួតពិនិត្យនៅឡើយទេ……
សំឡេងលោកម៉ែន វិប៊ុល៖
ដោយឡែកទីតាំងស្ថិតនៅសង្កាត់ប្រាសាទ ក្រុងបាវិត ដែលគណបក្សសង្គ្រោះជាតិអះអាងថា មានពលរដ្ឋខ្មែរជួលដីឲ្យវៀតណាមចំនួន៤០ហិចតានោះ ត្រូវបានលោកម៉ែន វិប៊ុលបញ្ជាក់ថា មិនមានដូចការលើកឡើងនេះទេ។ មិនដូចការលើកឡើង ពីព្រោះលោកបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងនោះដោយផ្ទាល់រួចហើយ រកឃើញថា ដោយសារម្ចាស់ដីនោះមានទំនាស់បន្តិចបន្តួចជាមួយអ្នកជិតខាង ហើយអ្នកជិតខាងបានប្តឹងថាម្ចាស់ដីនោះ បានជួលដីឲ្យវៀតណាម……
សំឡេងលោកម៉ែន វិប៊ុល៖
សូមបញ្ជាក់ថា លោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះ បានរម្លឹកជាថ្មីម្តងទៀត ដល់ពលរដ្ឋខ្មែររស់នៅតាមព្រំដែនកម្ពុជា-វៀតណាម កុំជួលដីរបស់ខ្លួនឲ្យពលរដ្ឋវៀតណាមទៀត។ កាលពីខែខែវិច្ឆិកាឆ្នាំ២០១៥ក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំមួយដោយតម្រូវ ឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាប់ព្រំដែន មន្ទីរ និងអង្គភាពជំនាញ ជុំវិញខេត្ដជាប់ព្រំដែនទាំងអស់ ឲ្យបញ្ឈប់សកម្មភាពជួលដីនៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេស ជាប់ព្រំដែនទាំងអស់។ នៅក្នុងនោះរួមមានខេត្តនៅជាប់ព្រំដែនប្រទេសវៀតណាម ថៃ និងឡាវ ដែលវានឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រង និងអាចបង្កឲ្យមានភាពស្មុគស្មាញផ្សេងៗ៕
ប្រភព.vayofm