ប្រធានាធិបតីហ្វីលីពីនព្រមានចិនអំពីការប្រឈមមុនដោយការបង្ហូរឈាម បើទីក្រុងប៉េកាំង បដិសេធសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ។
ជម្លោះសមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីនគឺកាន់តែវែងឆ្ងាយហើយឥឡូវនេះដែលលោក រ៉ូដ្រីហ្គោ ឌូធ័រតេ ប្រធានាធិបតីហ្វីលីពីន បានចេញការព្រមានយ៉ាងខ្លាំងមួយប្រឆាំងនឹងប្រទេសចិនអំពីការប្រឈមមុខដោយការបង្ហូរឈាម បើចិនបដិសេធសេចក្តីសម្រេចតុលាការទីក្រុងឡាអេ។
លោកប្រធានាធិបតីហ្វីលីពីនបានព្រមានទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ៍ថាហ្វីលីពិននឹងមិនសុខចិត្តចាញ់ទេ បើចិនឈ្លានពានហ្វីលីពិន និងអះអាងថាសេចក្តីសម្រេចរបស់តុលាការទី ក្រុងឡាអេមិនត្រឹមត្រូវ។
កាសែត Inquirer បានដកស្រង់សម្តីរបស់លោកឌូធ័រតេថា«ខ្ញុំធានាថាពួកគេឈ្លានពានប្រទេសរបស់យើង។ វាជារឿងបង្ហូរឈាម។ ហើយយើងនឹងមិនផ្តល់ទឹកដីឲ្យពួកគេដោយងាយស្រួលឡើយ។ វាជារឿងសំខាន់របស់កងទ័ពយើង រួមទាំងរូបខ្ញុំផ្ទាល់ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយឈ្លានពានប្រទេសហ្វីលីពិនបានទេ។»
លោក ឌូធ័រតេ ឥឡូវនេះ កំពុងនិយាយសំដៅទៅរកសកម្មភាពទន្ទ្រានយកទឹកដីជាបន្តរបស់ប្រទេសចិននៅក្នុងផ្នែកជាច្រើននៃសមុទ្រហ្វីលីពិនភាគខាងលិច។ ទោះបីជា សេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ បានប្រកាសថាការគ្រប់គ្រងទឹកដីមួយចំនួនរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង គឺខុសច្បាប់។
លោក ឌូធ័រតេ បានចោទសួរចិនថាចង់បានអ្វីពិតប្រាកដ នោះពេលចិនកំពុងបន្តមើលងាយមើលថោកសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ ជាពិសេសនៅពេលចិនដឹងថាប្រទេសមួយចំនួនកំពុងប្រើប្រាស់សេចក្តីសម្រេចដូចគ្នានេះ ដើម្បីធ្វើការគ្រប់គ្រងតំបន់មួយចំនួននៅតំបន់សមុទ្រចិនខាងត្បូង។
ប្រទេសហ្វីលីពិនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងចិនអំពីជម្លោះសមុទ្រចិនខាងត្បូង នៅឆ្នាំ២០១៣ ដោយចោទថាចិនបានរំលោភយកដែនសមុទ្រភាគខាងលិចប្រទេសហ្វីលីពិន។ ចិនកំពុងមានជម្លោះសមុទ្រចិនខាងត្បូងជាមួយប្រទេសហ្វីលីពិន វៀតណាម ម៉ាឡេស៊ី ប្រូណេ។

ប្រភព.onenewson