ខេត្តកណ្ដាល៖ នៅល្ងាចមុននេះបន្តិចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មានបុរសម្នាក់ត្រូវបានឃាតកដឹកតាមរថយន្តយកទៅបាញ់សម្លាប់ នៅទឹកដីឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមិនទាន់ដឹង មូលហេតុ ។
តាមសេចក្តីរាយការណ៍បឋមពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ជនល្មើសបើករថយន្តមួយគ្រឿង មិនស្គាល់ស្លាកលេខ បានដឹកជនរងគ្រោះ យកទៅបាញ់ចោល ហើយទម្លាក់សពចោល មុនបើករថយន្តគេចខ្លួន។
នៅពេលនេះកម្លាំងនគរបាល និងអាវុធហត្ថ ជាច្រើននាក់ បាននិងកំពុងចុះ ទៅជួយអន្តរាគមន៍ហើយ ខណ:ពេលនេះនគរបាល បានប្រទះឃើញឡានជនល្មើសប្លង់ចោល នៅផ្លូវជាតិលេខ២៕
http://www.vd7news.com/article/2567