កញ្ញា ជុំ ជោគជាតា រាយការណ៍៖
ស្តាប់សំឡេង៖

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។
លោក អ៊ុំ សំអាន ៖«លោក ហ៊ុន សែន និងគណបក្សប្រជាជនបានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ឃុំខ្លួនតំណាងរាស្ដ្រ ដែលកំពុងមានអភ័យឯកសិទ្ធិ យើងដឹងហើយ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងកាន់អំណាចផ្ដាច់ការ ឃុំខ្លួនតំណាងរាស្ដ្រដែលមានអភ័យឯកសិទ្ធិ»។
តំណាងរាស្ត្របក្សប្រឆាំង ដែលសកម្មរឿងព្រំដែនរូបនេះ សង្ឃឹមថា ពលរដ្ឋខ្មែរងើបឡើង ផ្លាស់ប្ដូរ មេដឹកនាំប្រទេស ដែលលោក ថា ផ្ដាច់ការ និង មិនបំរើផលប្រយោជន៍ខ្មែរ តាមរយៈការបោះឆ្នោត នៅពេលខាងមុខ។
លោក អ៊ុំ សំអាន ៖«ការឃុំខ្លួនតំណាងរាស្ដ្រដែលមានអភ័យឯកសិទ្ធិ គឺជា ការរំលោភទៅលើរដ្ឋធម្មនុញ្ញ គឺជាទង្វើខុស ច្បាប់ គឺជា រំលោភទៅលើអភ័យឯកសិទ្ធិ ដែលមាននៅក្នុងមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ដូច្នេះ សូមអោយប្រជាពលរដ្ឋខ្មែរធ្វើការផ្លាស់ប្ដូរនៅឆ្នាំ២០១៨ ដើម្បីរក្សាបូរណភាពដែនដីអោយបានគង់វង្ស ទាំងអស់គ្នា»។
ទោះជាយ៉ាងណា លោក សួស យ៉ារា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបថា ការលើកឡើងរបស់លោក អ៊ុំ សំអាន គ្រាន់តែជាការលើកឡើងតែផ្ដេសផ្ដាស់ មិនអាចយកជាការបាន។
លោក សួស យ៉ារា ថា ៖«អាហ្នឹងគាត់និយាយតែខ្លួនគាត់ ធម្មតាមនុស្សជាប់ទោស មនុស្សទណ្ឌិត គាត់មានកំហឹង គាត់ចេះតែ ជេរស្រេចចិត្តគាត់ទៅ គាត់មានការទទួលខុសត្រូវឯណា គាត់អត់មានទេ គាត់ និយាយតែផ្ដេសផ្ដាស់ទៅ»។
ទាក់ទិងនឹងរឿងនេះដែរ លោក ហែម សុជាតិ មេធាវីការពារក្ដីអោយលោក អ៊ុំ សំអាន បានប្រាប់ក្រោយបញ្ចប់សវនការថា មេធាវីទាំងអស់សុទ្ធតែបានលើកយក នូវសំអាងផ្លូវច្បាប់ដូចៗគ្នាទាំងអស់ ប្រាប់ទៅតុលាការ ដើម្បីការពារកូនក្ដីលោកអោយបាននៅក្រៅឃុំ។
លោក ហែម សុជាតិ ក៏បានពន្យល់ប្រាប់ទៀតថា រឿងរបស់លោក អ៊ុំ សំអាន គួរតែបាននៅក្រៅឃុំ ព្រោះថា សំអាងទីមួយ រឿង លោក អ៊ុំ សំអាន មិនមែនជាបទល្មើសព្រហ្មទណ្ឌ និងមិនមែនជាបទល្មើសជាក់ស្ដែង សំអាងទីពីរ លោក អ៊ុំ សំអាន ជាសមាជិកសភាដែលមានអភ័យឯកសិទ្ធ នៅឡើយ។
លោក បានពន្យល់ដូច្នេះថា ៖«ទីមួយ តាមក្រមព្រហ្មទណ្ឌ គេមិនបានចែងថា ការប្រើប្រាស់បណ្ដាញហ្វេសប៊ុកជាបទល្មើសទេ ទីពីរ ពាក់ព័ន្ធនឹងបញ្ហាចោទប្រកាន់ថាជាបទល្មើសជាក់ស្ដែង។ បទល្មើសជាក់ស្ដែងតាមអត្ថន័យមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺ បានន័យថា កើតភ្លាមចាប់ភ្លាម ប៉ុន្ដែបទល្មើសរបស់គាត់(លោក អ៊ុំ សំអាន) អត់មានភាពជាក់ស្ដែងទេ…»។
លោក ហែម សុជាតិ សង្ឃឹមថា តុលាការកំពូល និងពិចារណាធ្វើការដោះលែងលោក អ៊ុំ សំអាន អោយបាននៅក្រៅឃុំ។
លោក ហែម សុជាតិ៖ «ខ្ញុំសង្ឃឹម ថា ក្រុមប្រឹក្សាជុំនុំជម្រះ តុលាការកំពូលនិងពិចារណា ព្រោះក្នុងពេលនេះ តុលាការកំពូល គាត់មិនបានប្រកាសសាលដីការភ្លាមទេ គឺ គាត់ពន្យាពេលរហូតទៅដល់ថ្ងៃទី ១៧(សីហា) ចឹងបានន័យថា គាត់និងពិចារណាអំពីការស្នើសុំអោយមានការដោះលែងឲ្យនៅក្រៅឃុំ នេះ»។
លោក ហែម សុជាតិ៖ «ខ្ញុំសង្ឃឹម ថា ក្រុមប្រឹក្សាជុំនុំជម្រះ តុលាការកំពូលនិងពិចារណា ព្រោះក្នុងពេលនេះ តុលាការកំពូល គាត់មិនបានប្រកាសសាលដីការភ្លាមទេ គឺ គាត់ពន្យាពេលរហូតទៅដល់ថ្ងៃទី ១៧(សីហា) ចឹងបានន័យថា គាត់និងពិចារណាអំពីការស្នើសុំអោយមានការដោះលែងឲ្យនៅក្រៅឃុំ នេះ»។
លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅ ថ្ងៃទី១០មេសានៅកណ្ដាលយប់ពេលលោកចុះពីលើ យន្តហោះ មកពីសហរដ្ឋអាមេរិក។ លោកត្រូវបានចោទ ករណីក្លែងឯកសារផែនទី និងញុះញុង បង្កចលាចល សង្គម ដោយសារលោកបង្ហោះផែនទី ហើយចោទរដ្ឋាភិបាល ប្រើផែនទី បោះបង្គោលព្រំដែនជាមួយ វៀតណាមថាជាផែនទីក្លែងក្លាយ។
អ្នកសង្កេតការណ៍មួយចំនួន និងសហគមនអន្តរជាតិចាត់ទុក ករណីលោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភា ហុង សុខ ហូរ មានរឿងក្ដីករណីព្រំដែន ជាមូយវៀតណាម ថា ជារឿងនយោបាយ ។ ពួកគេ បានហៅអ្នកទាំង២ថា ជាអ្នកទោស នយោបាយ៕
http://wmc.org.kh/archives/23956