-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
កើតហេតុ​ចម្លែក​មិន​ដែល​មាន​ ក្នុង​ប្រវត្តិសាស្ត្រ​ ខ្មែរ​ទើបតែ​ឭលើកទីមួយទេ រឿង​នេះ
ថ្ងៃ​ទី 31 ខែ កក្កដា ឆ្នាំ 2016 
ខេត្តបាត់ដំបង៖ អ្នក​ភូមិបឹងក្រសាល​,ស្រុក​បាណន់ ខេត្ត​បាត់​ដំបង​ កើត​ហេតុ​ភេទ​ចម្លែក​ ផ្អើល​ទាំង​ភូមិ​ខណៈ​​ព្រឹកមិញ​នេះ​ម៉ោង​០៩និង០០នាទីថៃ្ងទី ៣១កក្កដា២០១៦ មានទាំង​អាជ្ញាធរនិងប្រជាពលរដ្ឋផងដែរ​បាននំាគ្នាធ្វើពិធីតាមបែបសាសនា​បួងសួងសុំសេចក្តីសុខសប្បាយ​នៅផ្ទះមួយខ្នង ស្ថិត​នៅក្នុងភូមិបឹងក្រសាល​ ឃុំស្នឹង​ ស្រុកបាណន់នោះ។
ដោយ​ហេតុការណ៍​ចម្លែក​នោះ​គឺផ្ទះមួយខ្នងនៅសុខៗ​មាន​ភ្លើង​​ឆេះក្នុងផ្ទះអស់រយៈពេល​១៥ថ្ងៃហើយ មិនរលត់​សោះ ។
បើយោងតា​ម​ព័ត៌មាន​ពី​ហេតុការណ៍​នេះ​ឲ្យដឹង​ថា​ ផ្ទះដែលមានម្ចាស់ខាង(ប្តី)ឈ្មោះ​ បឿន សាលឿន ​អាយុ៣៧ឆ្នាំ ​និងប្រពន្ឋឈ្មោះ កោប យី​ អាយុ៣៨ឆ្នាំ ​មានកូន៣នាក់គិតទំាងកូនក្នុងផ្ទៃ៨ខែផងនោះ ​អគ្គិភ័យដែលឆេះ​​មិនដឹងមូលហេតុនេះកើតឡើងតំាងពីថ្ងៃទី១៧ កក្កដា រហូតមកដល់វេលា​ម៉ោង៧យប់ថ្ងៃទី៣០ កក្កដា​២០១៦នេះហើយនៅតែមិនរលត់ទៀត ។

បើតាមសម្ដីម្ចាស់ផ្ទះ​និងអ្នកជិតខាងបានប្រាប់ថា នៅក្នុងផ្ទះនេះ​តែងតែកើតមានអគ្គិភ័យរហូត​ ដោយម្តង(ឆេះខ្នើយ)​ (ម្តងឆេះជង្រុកស្រូវ) ​និង(ឆេះកញ្ច្រែងដាក់ឌីស) (ឆេះខោឆេះអាវ​)
​ទោះ​យកអីវ៉ាន់​ទាំង​អស់នោះ​ទៅដាក់ចោលនៅលើរបង ក៏តាមទៅឆេះ​របង​នោះទៀត​ ក្រោយ​មក​ម្ចាស់​បាន​យក​អីវ៉ាន់​ទៅ​ផ្ញើ​ផ្ទះ​អ្នក​ជិតខាង​ ក៏​តាម​ទៅ​ឆេះអីវ៉ាន់ដល់​ផ្ទះ​នោះទៀត​ ពេលនេះ​អ្នក​ជិតខាង​លែង​ឲ្យផ្ញើហើយ​ ។
មិនអស់ចិត្ត​ម្ចាស់​ផ្ទះ​រត់ទៅ​រក​ព្រះ​សង្ឃ​ដើម្បី​ទោះទាយ​មើល​តើ​ខុស​អ្វីទៅ ? ។
ព្រះសង្ឃ​បាន​និមន្ត​មក​ហើយ​ មាន​ពុទ្ធដីកា​ថា​ (ញោម​បាន​ទុក្ខ​វត្ថុ​ស័ក្ដិសិទ្ធិ​មួយ​ក្នុង​ផ្ទះ​ហើយ​) ទើប​បណ្ដាល​ឲ្យ​កើត​មានអគ្គិភ័យបែប(ភ្លើង​ឆេះ​)យ៉ាង​ដូច្នេះ​ ។
វត្ថុដែល​ស័ក្ដិសិទ្ធិ​នោះ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ថា​ គាត់រើសបានមួយរយ:ហើយវា​​(ស្រដៀងម្កុដ) ​មានទំហំ៧ហ៊ុនមកទុកលើផ្ទះ ​ហើយចាប់តំាង​ពី​ថ្ងៃ​នោះ​មកក៏​កើតមានភ្លើងឆេះក្នុងផ្ទះរហូត អញ្ចឹង​ទៅ​ ។ ​ប៉ុន្តែរឿងដែលជាចម្ងល់មួយទៀតនោះ ​នៅពេលម្ចាស់ផ្ទះបានយក​វត្ថុ​នោះចេញ​ហើយ​អគ្គិភ័យ​នៅតែកើតមានដដែលៗ នេះ​បាន​ទើប​ជារឿង​ដែល​គួរ​ឲ្យ​ភ័យ​ព្រួយ​បំផុត​ ។
មកដល់​ព្រឹក​នេះ​អាជ្ញាធរ​មូលដ្ឋានឃុំ-ស្រុក ​បានរៀបចំបួង​សួង​សុំ​សេចក្តីសុខ​ដោយមានប្រជាពលរដ្ឋអ្នកភូមិ ជា​ច្រើន​កុះករ​មក​ចូល​រួម​បួងសួង​ផងដែរ​ អាច​ថា​រាប់រាយ​អ្នក​ឯណោះ​ ។
យើង​ចំាតាមដាន​មើលបន្ត ​ថាតើបន្ទាប់ពីធ្វើពិធីសួងសួងចប់ ​អគ្គិភ័យនឹងកើតមាន​ទៀតដែរឬទេ? ៕
IMG_20160731_120635
IMG_20160731_120032

IMG_20160731_120009
http://www.vd7news.com/article/2328
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code