កោងកាងលាស់លូត បង្អួតឫស
ច្រងាងគ្រប់ទិស ក្រាស់ជលធារ
ស្រណោះស្ពានយោល ចោលនេត្រា
រលកទឺកថ្លា និរសាចិត្ត ។
អំពិលអំពែក ជ្រែករាត្រី
ហើរផ្តាំព្រឹក្សព្រៃ ស្បៃងងឹត
ភ្លឹបភ្លែតដូចពេជ្រ លេចប្រណីត
កញ្ជ្រោលដួងចិត្ត ផ្តិតមនោរម្យ ។
កំប្រុក, កុក.ស ចរល្បាតព្រៃ
ផ្លាស់វេនពេលថ្ងៃ ឆក់អារម្មណ៍
កោងកាងទន់ទេរ រេគគ្រាំ
ដូចស្នេហ៍ជួបជុំ ប្រែឃ្លាតឃ្លា ។
មេឃមីរចុះអ័ប្ប ប្រាប់ព្រឹក្សព្រៃ
កោងកាងព័ទ្ធផ្ទៃ សមុទ្ទធារ
ខ្យងសោកបោកកាយ ស្តាយគង្គា
ត្រចៀកកាំ.លា ហើរទៅឆ្ងាយ ។
ផែនផ្ទៃសមុទ្រ ផុតល្វឹងល្វើយ
វាយោរំភើយ ល្ហើយថ្នមកាយ
ទូកក្តោងស្រយ៉ុត ផុតត្រើយនាយ
ផាត់រលាមសាយ ឆ្ងាយស្នេហា ។
ស្រទាប់ជលសារ ថ្លាយល់ដី
ផ្ញើនឹកតាមរៃ ទៅកនិដ្ឋា
លួចសួរម្លប់ស្រល់ ខ្វល់ឱរ៉ា
មិនឱ្យជលសារ ដឹងរឿងទេ ។
ស្ពានយោលយារយោគ បោកអស់អង្គ
ចំកោងខ្លួនត្រង់ ទទឹងឆ្នេរ
ហ្វូងត្រីប្រសាច ខ្លាចរំពេ
ហិចហើរច្រៀងជ្រេ ឆាបឆៀងឆិត ។
សាគរជ្រៅផង គង់រុក្ខដុះ
នៅអាចមើលឆ្លុះ អស់ត្រីល្អិត
ប្លែកតែមិនអាច វាស់ដួងចិត្ត
យល់ន័យស្នេហ៍ពិត ថាជាអ្វី ?
ស្នេហារចនា ដោយដួងចិត្ត
រឿងស្មោះរឿងផិត ក្នុងលោកិយ
រឿងព្រាត់រឿងជួប ផ្គួបភក្តី
សាគរ ! និស្ស័យជាអ្វីទៅ ? ៚
ច្រងាងគ្រប់ទិស ក្រាស់ជលធារ
ស្រណោះស្ពានយោល ចោលនេត្រា
រលកទឺកថ្លា និរសាចិត្ត ។
អំពិលអំពែក ជ្រែករាត្រី
ហើរផ្តាំព្រឹក្សព្រៃ ស្បៃងងឹត
ភ្លឹបភ្លែតដូចពេជ្រ លេចប្រណីត
កញ្ជ្រោលដួងចិត្ត ផ្តិតមនោរម្យ ។
កំប្រុក, កុក.ស ចរល្បាតព្រៃ
ផ្លាស់វេនពេលថ្ងៃ ឆក់អារម្មណ៍
កោងកាងទន់ទេរ រេគគ្រាំ
ដូចស្នេហ៍ជួបជុំ ប្រែឃ្លាតឃ្លា ។
មេឃមីរចុះអ័ប្ប ប្រាប់ព្រឹក្សព្រៃ
កោងកាងព័ទ្ធផ្ទៃ សមុទ្ទធារ
ខ្យងសោកបោកកាយ ស្តាយគង្គា
ត្រចៀកកាំ.លា ហើរទៅឆ្ងាយ ។
ផែនផ្ទៃសមុទ្រ ផុតល្វឹងល្វើយ
វាយោរំភើយ ល្ហើយថ្នមកាយ
ទូកក្តោងស្រយ៉ុត ផុតត្រើយនាយ
ផាត់រលាមសាយ ឆ្ងាយស្នេហា ។
ស្រទាប់ជលសារ ថ្លាយល់ដី
ផ្ញើនឹកតាមរៃ ទៅកនិដ្ឋា
លួចសួរម្លប់ស្រល់ ខ្វល់ឱរ៉ា
មិនឱ្យជលសារ ដឹងរឿងទេ ។
ស្ពានយោលយារយោគ បោកអស់អង្គ
ចំកោងខ្លួនត្រង់ ទទឹងឆ្នេរ
ហ្វូងត្រីប្រសាច ខ្លាចរំពេ
ហិចហើរច្រៀងជ្រេ ឆាបឆៀងឆិត ។
សាគរជ្រៅផង គង់រុក្ខដុះ
នៅអាចមើលឆ្លុះ អស់ត្រីល្អិត
ប្លែកតែមិនអាច វាស់ដួងចិត្ត
យល់ន័យស្នេហ៍ពិត ថាជាអ្វី ?
ស្នេហារចនា ដោយដួងចិត្ត
រឿងស្មោះរឿងផិត ក្នុងលោកិយ
រឿងព្រាត់រឿងជួប ផ្គួបភក្តី
សាគរ ! និស្ស័យជាអ្វីទៅ ? ៚
កែវ-សុខុមសទ្ធា


