សុខភាព៖ ម៉ាញេស្យូមគឺជាសារធារុរ៉ែដ៏សំខាន់មួយ ដែលត្រូវការជាចាំបាច់សំរាប់រាងកាយ ក្នុងការរក្សាសាច់ដុំ និង មុខងាររបស់ប្រព័ន្ធសរសៃប្រសាទ រក្សាប្រព័ន្ធភាពស៊ាំអោយមានសុខភាពល្អ រក្សាទៅដល់ចង្វាក់បេះដូង និង ជួយធ្វើអោយឆ្អឹងរឹងមាំ។
លើសពីនេះ ម៉ាញេស្យូមបានចូលរួមនៅក្នុងប្រតិកម្មគីមីជីវសាស្រ្ត ជាង៣០០ប្រភេទ នៅក្នុងរាងកាយ។
កង្វះសារធាតុម៉ាញេស្យូម អាចនាំអោយក្រៀមសាច់ដុំ មានជំងឺបេះដូង ទឹកនោមផ្អែម សំពាធឈាមឡើងខ្ពស់ ជំងឺអន្ទះសារ ឈឺក្បាលប្រកាំង ជំងឺពុកឆ្អឹង។ល។
ផ្ទុយមកវិញ បើទទួលទានច្រើនពេក ក៏អាចបណ្តាលអោយកើតជំងឺរាគ នៅពេលដែលរាងកាយ ទទួលលើសតម្រូវការដែរ។
ជាពិសេស អាហារដែលមានផ្ទុកសារធាតុម៉ាញេស្យូមខ្ពស់មានដូចជា បន្លែស្លឹកពណ៌បៃតង ពពួកសណ្តែកដី គ្រាប់ធញ្ញជាតិ ត្រី សណ្តែក ផ្លែប៊ឺ ទឹកដោះគោជូរ ផ្លែចេក ផ្លែឈើក្រៀម សូកូឡាខ្មៅ និង មានជាច្រើនទៀត៕
ប្រែសម្រួលដោយ៖ បូស៊ីម
My Lekha