-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
21-02-2016 2:47 pm  , ដោយ៖ Vayofm Teams

ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា​បានឲ្យដឹងថា ម្រេច​កំពត​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (GI) របស់​កម្ពុជា ត្រូវបាន​ចុះបញ្ជី ទទួលស្គាល់​ដោយ​ជោគជ័យ ជា​លើក​ដំបូង​បង្អស់ ដោយ​សហភាព​អឺរ៉ុប​។ តាមរយៈ​ការចុះផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ​ផ្លូវការ​របស់​សហភាព​អឺរ៉ុប ម្រេច​កំពត​ត្រូវបាន​ទទួល​កិច្ចការពារ ជា​លើកដំបូង​ប្រកប​ដោយ​មោទនភាព ថា​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​របស់​អាស៊ាន​។

​ទំនិញ​សម្គាល់​ភូមិសាស្ត្រ គឺជា​សញ្ញា​សម្គាល់​ប្រភព​កំណើត របស់​ផលិតផល​ក្នុង​តំបន់​ជាក់លាក់​ណាមួយ ដែល​បញ្ជាក់​ពី​គុណភាព​ពិសេស កិត្តិនាម ឬ​លក្ខណៈពិសេស​ផ្សេងៗ​នៃ​ផលិតផល​នោះ​។ ឧទាហរណ៍​ជាក់ស្តែង​នៃ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ មានដូចជា​៖ ស្រា Bordeaux និង​តែ Darjeeling ដែល​គេ​និយម និង​ទទួលស្គាល់​ជាទូទៅ​។

​ការកំណត់​អំពី​ម៉ាក​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (GI) នេះ ផ្តល់នូវ​កិច្ចការពារ​តាម​ផ្លូវច្បាប់ ដល់​ម្រេច​កំពត ពី​ការទាមទារ​របស់​ម្រេច​ផ្សេង​ឯទៀត ដែល​មិនមែន​ជា​ម្រេច​កំពត ហើយ​ការ​កំណត់​បែបនេះ ផ្តល់​កិច្ច​ការពារ​ផ្សេង និង​បង្កើន​តម្លៃ​ម្រេច​កំពត​កាន់តែ​ប្រសើរ ប្រកប​ដោយ​សក្កា​នុព​ល សម្រាប់​លក់ នៅលើ​ទីផ្សារ​ពិភពលោក​ផង​ដែរ​៕
(​ដោយ​៖ ចេ​ន សុជាតា​)
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code