សុខភាព៖ ការបំបៅដោះកូនគឺជាមួយនៅក្នុងចំនោមអំណោយដែលល្អប្រសើរបំផុត ដែលអ្នកម្តាយ អាចផ្តល់ដំបូងទៅអោយទារកដែលទើបតែកើតរបស់ពួកគេ។
លើសពីនោះ ទឹកដោះម្តាយគឺសំបូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ ដែលមានផ្ទុកតុល្យភាព ខ្លាញ់ដ៏ល្អប្រសើរ សារធាតុស្ករ ទឹក និង ប្រូតេអ៊ីន។ ហើយសារធាតុចិញ្ចឹមទាំងអស់នេះហើយ សុទ្ធតែសំខាន់សំរាប់ការលូតលាស់នៃរាងកាយនិងផ្លូវចិត្តរបស់ទារកម្នាក់ៗ។
ក្រៅពីមានផ្ទុកសារធាតុសំខាន់ៗហើយ ការបំបៅដោះថែមទាំងជួយកាត់បន្ថយការប្រឈមរបស់ទារកពី ជំងឺហឺតឬអាឡែហ្ស៊ី ជំងឺផ្លូវដង្ហើម និង ការកើតជំងឺត្រចៀកញឹកញាប់។
មិនគ្រាន់តែប៉ុណ្ណោះ ការបំបៅដោះកូនក៏ផ្តល់អត្ថប្រយោជន៏ទៅដល់អ្នកម្តាយផងដែរ ដោយជួយសំរួលដល់លំហូរឈាម ជួយពង្រួញស្បូន បញ្ចុះទំងន់ ទប់ស្កាត់ការបាក់ទឹកចិត្ត ការប្រឈមជាមួយជំងឺមហារីក សុដន់ ជំងឺបេះដូង និង ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
អង្គការសុខភាពពិភពលោក បានគាំទ្រទៅដល់សកម្មភាពបំបៅដោះកូន រហូតទារកមានអាយុ៦ខែ ពីព្រោះគុណប្រយោជន៏ទឹកដៅរបស់អ្នកម្តាយ។
ទន្ទឹមនឹងនោះ ទឹកដោះរបស់អ្នកម្តាយអាចប្រែប្រួលទៅតាមពេលវេលារាល់ថ្ងៃ ដោយអាស្រ័យទៅ លើអាហារដែលអ្នកម្តាយទទួលទាន ហើយវាក៏នឹងជះឥទ្ធិពលមកលើទារកត្រឹមនោះដែរ។
ដូច្នេះ អ្នកម្តាយគ្រប់រូបត្រូវពិសាររបបអាហារតាមវេជ្ជបញ្ជាអោយបានច្បាស់លាស់ ដើម្បីការពារ កូនរបស់អ្នកពីរសជាតិអាហារដែលអ្នកបរិភោគ។
ទាំងនេះជា អាហារដែលមានប្រយោជន៏ដល់អ្នកម្តាយដែលមានទឹកដោះតិច(មិនសូវចេញ)ដូចជា ស៊ុត គ្រាប់អាល់ម៉ុង ត្រីសាម៉ុង ផ្លែក្រូច ការ៉ុត អង្ករសំរូប ប្រេងដូង ពពួកបន្លែស្ពៃ ប្រេងដូង Oatmeal និង Fenugreek៕
ប្រែសម្រួលដោយ៖ បូស៊ីម
My Lekha