សុខភាព៖ អ្នកស្រាវជ្រាវដែលបានសិក្សាពិនិត្យពីខួរក្បាលមនុស្ស បានបញ្ជាក់ថា អ្នកដែលញ៉ាំអាហារសមុទ្រច្រើន តែងតែមានផ្ទុកសារធាតុបារតច្រើន នៅក្នុងខួរក្បាលរបស់គេ។
ប៉ុន្តែ អ្នកស្រាវជ្រាវមិនបានរកឃើញភាពទាក់ទងគ្នា រវាងកំរិតជាតិពុលនៅក្នុងខួរក្បាល មនុស្សខ្ពស់ជាងមុន និង ភាពខូតខាតនៃខួរក្បាល ដែលជាជំងឺវិប្លាស់ចិត្តឬជំងឺវង្វេងវង្វន់ឡើយ។
អ្នកនិពន្ធជាន់ខ្ពស់ ម៉ាថា ខ្លែម៉ូរីស ដែលជាសាស្រ្តាចារ្យផ្នែក Nutritional epidemiology នៅឯសកលវិទ្យាល័យ Rush ក្នុងរដ្ឋឆីកាកូ បានរៀបរាប់ថា អ្នកគ្រប់គ្នាជានិច្ចកាលប្រាប់ថា អាហារសមុទ្រមានគុណប្រយោជន៏ច្រើនណាស់ ចំពោះសុខភាព ប៉ុន្តែ ពួកគេបែរជាខ្លាចនឹងសារធាតុបារតទៅវិញ។
អ្នកស្រី ខ្លែម៉ូរីស បន្តថា តាមពិតទៅ យើងមិនបានមើលឃើញភស្តុតាងជាក់ស្តែងទេ ដែលថា កំរិតសារធាតុបារតខ្ពស់នៅក្នុងខួរក្បាល ដែលពាក់ព័ន្ធជាមួយផ្នែកសរសៃប្រសាទខួរក្បាលរបស់មនុស្ស ទាក់ទងនឹងជំងឺវង្វេងស្មារតីបាន។
ក្រៅពីនោះ អ្នកសិក្សាបានរកឃើញបន្ថែមថា ទទួលទានអាហារសមុទ្រសមល្មម ប្រហែលជាអាចជួយការពារសុខភាពមនុស្ស ពីសភាពវង្វេងវង្វន់ឬភ្លេចភ្លាំងច្រើន ពេលដែលពួកគេចាប់ផ្តើមឈានដល់វ័យចំណាស់៕
ប្រែសម្រួលដោយ៖ បូស៊ីម
My Lekha